គ្រោះថ្នាក់ចរាចរណ៍រថយន្ត និងម៉ូតូបណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម÷ គ្រោះថ្នាក់ចរាចរណ៍មួយករណីរវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទីនៅលើផ្លូវលេខ៦១ ចំណុចចំការដូងខាងលិច ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

លោក អូត ឈាងលី អភិបាលនៃ គណៈអភិបាល ស្រុកបាធាយ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងមួយលេីក រវាងម៉ូតូ និងរថយន្ត ដោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-7078 បេីកបរដោយឈ្មោះ នៅ សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នុងទិសដៅពីកេីតទៅលិច ពាក់មួកសុវត្ថិភាព ដល់ចំណុចខាងលើបុកពីក្រោយរថយន្ត០១គ្រឿងមិនស្គាល់អត្តសញ្ញាណ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណនិងអាសយដ្ឋាន មានទិសដៅពីកេីតទៅលិចស្របទិសគ្នា ។

...

មូលហេតុដោយសារអ្នកបើកបរម៉ូតូបានប្រើប្រាស់ល្បឿនលឿន និងបេីកបរក្នុងស្ថានភាពស្រវឹង។ ករណី នេះបណ្តាលឲ្យស្លាប់មនុស្សប្រុស ០១នាក់ អ្នកបេីកបរម៉ូតូខូចខាតម៉ូតូ០១គ្រឿង កម្រិតធ្ងន់។ វត្ថុតាងម៉ូតូ០១ គ្រឿងជំនាញបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាធាយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print