អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនិងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា មានចម្ងាយ ៦៦គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក អាងត្រពាំងថ្ម ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ។ ក្រៅពីជិះទូកលេងកម្សាន្តទស្សនាហ្វូងសត្វ ស្លាប ភ្ញៀវទេសចរក៏អាចងូតទឹកលេងផងដែរ។

មន្ត្រីក្រសួងបរិស្ថានបន្តថា  អាងត្រពាំងថ្មបាននិងកំពុងទាក់ទាញភ្លៀវទេសចរមកលេងកម្សាន្ត ទស្សនាទេសភាពសត្វកម្រជាច្រើនប្រភេទមានដូចជា សត្វក្រៀល សត្វរមាំង ហើយតំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍រកប្រាក់ចំណូលបានតាមរយៈធ្វើមគ្គទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្ដល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម។

នៅអាងត្រពាំងថ្ម  មានការសាងសង់ប៉មដែលអាចឱ្យអ្នកទេសចរអាចទស្សនាសត្វ និងទេសភាពកាន់តែច្បាស់។  អាងត្រពាំងថ្ម  អាចស្តុកទឹកបានចំនួន ១៨០ លានម៉ែត្រគូប សម្រាប់ជួយផ្គត់ផ្គង់ដល់ដំណាំស្រែចំការរបស់ប្រជាកសិករនៅក្បែរនោះ។

ក្រសួងព័ត៌មាន បានឱ្យដឹងដែរថា ត្រពាំងថ្មជាអាងប្រវត្តិសាស្ត្រ ដែលជីកកសាងឡើងនៅសម័យប៉ុលពតហើយមនុស្សស្លាប់រាប់ម៉ឺននាក់កាលកសាងអាងនេះ។

...

អាងនេះ ត្រូវបានព្រះរាជក្រឹត្យកំណត់ឱ្យទៅជាតំបន់ការពារ និងរក្សាទុកជាដែនបម្រុងដ៏សំខាន់សម្រាប់អភិរក្សសត្វក្រៀល និងសត្វស្លាបដទៃទៀតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០០ ដោយកាលនោះមានសត្វក្រៀលដំបូងតែ២០០ក្បាលប៉ុណ្ណោះ ប៉ុន្តែគិតត្រឹមឆ្នាំ២០២៣ ចំនួនសត្វក្រៀលបានកើនឡើងដល់ជាង៨០០ក្បាលហើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print