ជិះម៉ូតូឌុបគ្នាយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅរថយន្ដពីក្រោយបណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្ដម៉ាកហុីយ៉ាន់ដាយពេញទំហឹង កាលពីវេលាម៉ោង១១នឹង២០ នាទីយប់ ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចលេីស្ពានអាកាស៥មករា ដែលស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃើញរថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3F-1749 បេីក តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិចល្បឿនមធ្យមបានឡេីងលេីស្ពាន អាកាស៥មករាបានពាក់កណ្ដាល ខណៈនោះស្រាប់តែឃេីញបុរស២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ផ្លាកលេខ 1BY-7886 ទិសដៅ ពីកេីតទៅលិចស្របគ្នាជាមួយរថយន្តខាងលើផងដែរដោយជិះម៉ូតូលឿនពេកខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពីក្រោយចំហៀងខាងឆ្វេងបណ្តាលឲ្យជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់បែកមុខបែកមាត់ ។ បន្ទាប់មកក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្រកម្ពុជាចិន ព្រះកុសមៈដឹកជនរងគ្រោះទាំង២នាក់យកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីពេទ្យផងដែរ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកធ្វើការ វាស់វែងយករថយន្តព្រមទាំងម៉ូតូយកទៅរក្សាទុកដេីម្បី រងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print