ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ផ្តល់ផ្ទះមួយខ្នង និងផ្ដល់ធ្វើបណ្ណ័ប.ស.ស ជូនប្អូនពិការភាពជំនាញគូរូប ជ័នប្អូនប្រុស សល់ សុខចាន់ នៅក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែតតែងតែ យកចិត្តទុកដាក់ចំពោះសុខទុក្ខ បងប្អូនមានពិការភាព ខណៈអាជ្ញាធរ មិនបានធ្វេីទុក្ខបុកម្នេញ ប្អូនប្រុសពិការ ដែលមានទេពកុសល្យគូរូប តាមទីតាំងសាធារណៈ ប្តូរយកកម្រៃ ផ្គត់ផ្គង់ជីវភាព ដូចជាការផ្សាយព័ត៌មានមួយចំនួនឡេីយ។
ឯកឧត្ដម ឃួង ស្រេង បានផ្ដល់ផ្ទះមួយខ្នង និងធ្វើបណ្ណ័ប.ស.សជូនប្អូនប្រុស ខណៈឯកឧត្ដម អញ្ជេីញជួបសំណេះសំណាល់ផ្ទាល់ និងបានចំណាយពេល មេីលប្អូនប្រុស សល់ សុខចាន់ គូគំនូរ នៅវត្តភ្នំ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់ជម្រេីសដល់ប្អូនប្រុស អាចជ្រេីសរេីស ទៅទីតាំងណាមួយ ដែលយល់ថាល្អ និងអាចរកចំណូលបាន ច្រេីន ដោយគ្រាន់តែជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ ឬអាជ្ញាធរក៏បាន និងបានណែនាំ ឱ្យរៀបចំចុះឈ្មោះ សមាជិក ប.ស.ស. ជូន ប្អូនៗទាំងពីរ នាក់ផងដែរ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមសម្ដេចមហាបវរធិបតីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានយកចិត្តទុកដាក់ ជាពិសេសទៅលើជនពិការ ខណៈប្អូនប្រុសមានសមត្ថភាព មានទេពកុសល្យ ក្នុងការគូរូប ធ្វេីជាមុខរបរអាជីវកម្មចិញ្ចឹមជីវិតដោយខ្លួនឯង។
ឯកត្តម ឃួង ស្រេង បានឱ្យដឹងថា សម្តេចធិបតី តែងបានណែនាំ និងក្នុងនាមអាជ្ញាធរ ត្រូវមកមេីល និងរៀបចំបង្ករលក្ខណៈងាយស្រួល ដល់ប្អូនប្រុស ដើម្បីឱ្យប្អូនប្រុសអាចប្រកបមុខរបរអាជីវកម្មបាន។
សូមបញ្ជាក់ថា៖ប្អូនប្រុស សល់ សុខចាន់ ពិការដៃទាំង២ដោយប្រេីជេីងជំនួសដៃ បច្ចុប្បន្នមានភរិយាកំពុងមានផ្ទៃពោះ៤ខែ និងកំពុងស្នាក់នៅផ្ទះជួលភូមិដើមស្លែងទី១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានជីវភាពខ្វះខាត។
ឯកឧត្ដមអភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ នៅក្នុងថ្ងៃនេះ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្ដល់ជូនថវិកា ចំនួន៣លានរៀល ដល់ប្អូនប្រុស សល់ សុខចាន់ និងប្អូនស្រី ណារីខណៈប្អូនស្រី កំពុងតែមានផ្ទៃពោះ ដែលថវិកានេះ អាចយកទៅពិនិត្យផ្ទៃពោះ និងពិនិត្យសុខភាព នៅតាម មណ្ឌលសុខភាព ប៉ុន្តែនៅមណ្ឌលសុខភាព អាជ្ញាធរ អាចជូនទៅពិនិត្យ ដោយមិនមានបង់ថ្លៃក្នុងការពិនិត្យឡេីយ ។
ឯកត្តម ឃួង ស្រេង បានបន្តថា ក្នុងនោះដែរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ផ្ទះមួយខ្នង ជូនប្អូនប្រុស សល់ សុខចាន់និងភរិយា នៅក្នុងភូមិអណ្តូងទី៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលផ្ទះនេះធ្វេីឡេីងសម្រាប់ជួយដល់ជនក្រីក្រ ក្រមែនទែន ដែលគ្មានទីតាំងស្នាក់នៅ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើកិច្ចការងារនេះ ជាយូរឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៦មក ហើយផ្ទះនេះទុកបម្រុង សម្រាប់ទូរគតជន ដែលគ្មាន កន្លែងស្នាក់នៅ ដូចជាប្អូនប្រុសប្អូនស្រី នេះដែរក្នុងនោះសម្តេចកិតិព្រឹទ្ធបណ្ឌិតក៏បានផ្តល់នៅផ្ទះនេះមួយល្វែងមានទំហំ ៣គុណនឹង៦ម៉ែត្រ ដែលអាចស្នាក់នៅបាន ចំពោះប្អូនដែលមិនទាន់មានកូនចៅ ដូច្នេះទីតាំងនេះ ប្អូនស្នាក់នៅប្រសេីជាងប្អូនទៅរស់នៅផ្ទះជួលហេីយមានចំងាយឆ្ងាយ ទាំងនេះគឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងនោះ ឯកត្តម ឃួង ស្រេង មានប្រសាសន៍ទៀតថា “ខ្ញុំសូមបញ្ជាក់ឡេីងវិញ ជុំវិញការផ្សាយ និងការភ័ន្តច្រឡំកាលពីម្សិលមិញថា អាជ្ញាធរធ្វើទុកបុកម្នេញ ប្អូនពិការដែលមានទេពកោសល្យ មិនមែនជាការពិតទេ ខ្ញុំឮសូរដំណឹងនេះ ខ្ញុំបានប្រកាសព័ត៌មានផ្សព្វផ្សាយ ដើម្បីស្វែងរកប្អូន ហើយខ្ញុំក៏ឲ្យអាជ្ញាធរខណ្ឌយើងស្វែងរកឃើញប្អូន ស្នាក់នៅខណ្ឌច្បារអំពៅរាជធានីភ្នំពេញ របស់យើង ហេីយនៅថ្ងៃនេះឯកឧត្ដមបានមកជួប ដោយផ្ទាល់ក៏បានផ្ដល់នូវឱកាសជូនគាត់ ដើម្បីប្រកបរបរអាជីវកម្ម ជាងនេះទៅទៀត ទីតាំងណាដែលមានអតិថិជន អាចប្រកបមុខរបរអាជីវកម្មបាន យើងនឹងបង្កលក្ខណៈជូនគាត់ មិនថាវត្តភ្នំ មិនថាមាត់ទន្លេ ឬសួនច្បារហើយមិនថាទីតាំងណាទេ យើងនឹងបង្កលក្ខណៈចាំបាច់សំរាប់គាត់ ដើម្បីឱ្យគាត់មានលទ្ធភាព បញ្ចេញនូវវិជ្ជាជីវៈជីវរបស់គាត់ ស្វែងរកចំណូលចិញ្ចឹមជីវិត “ ។
ក្នុងឱកាសនោះដែរបើតាមការបញ្ជាក់ ពីប្អូនប្រុស សល់ សុខចាន់ ដែលពុំមានដៃទាំងសងខាង ថា ខ្លួនមានអាយុ២៤ឆ្នាំ បានជ្រេីសរេីសអាជីបជាអ្នកគូររូប ផាត់ពណ៌ ដោយប្រេីជេីងជំនួសដោយដៃ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដេីម្បីទទួលបានកម្រៃសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ អស់រយៈពេល២ឆ្នាំមកហេីយ ។ ប្អូនប្រុស សល់ សុខចាន់ បានបញ្ជាក់ថា ក្រៅពីជំនាញគូគំនូរនេះ លោកនៅមានជំនាញជួសជុលគ្រឿងអេឡិចត្រូនិក ដូចជាទូរសព្ទ និងកុំព្យូទ័រជាដេីម។ ក្នុងនោះតាមរយៈគូររូបខាងលេីនេះ លោកអាចរកចំណូលបាន ចន្លោះ៤ទៅ៥ម៉ឺនរៀល ក្នុងមួយថ្ងៃ ។
ប្អូនប្រុសសូម គោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរ ពីសុខទុក្ខប្រជាពលដ្ឋ ដែលជួបកាលលំបាក ខ្វះខាត ជាពិសេសជនមានពិការភាពដូចជារូបលោកនាពេលនេះ ។ ជាមួយនឹងការផ្តល់ជម្រេីសទីតាំង ជូនប្អូនប្រុសហេីយនោះ ឯកឧត្តម ឃួង ស្រេង បានផ្តល់អំណោយជាអង្ករ៥០គីឡូ ក្រាម,មី២កេស , ទឹកត្រី២យួរ , ត្រីខ២យួរ និងទឹកសុទ្ធ២ កេសផងដែរ។ គួរបញ្ជាក់ដែរថា៖កាលពីថ្ងៃទី១៧មករា ២០២៥ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានប្រកាសផ្តល់ទីតាំងមួយកន្លែងនៅម្តុំវត្តភ្នំ ជូនដល់ប្អូនប្រុសពិការម្នាក់ដែលប្រើជើងគូរូប សម្រាប់បើកមុខរបរចិញ្ចឹមជីវិត ៕ ដោយ៖ សំរិត