អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៨ ខែមករា លោក Xi Jinping អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយ នីស្តចិន និងជា ប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូន គ្នា ទៅវិញទៅមក ជាមួយ លោក តូ ឡឹម អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង លោក Luong Cuong ប្រធានរដ្ឋវៀតណាម ដើម្បីអបអរសាទ រខួប ៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើង ថា ប្រទេសចិន និងវៀតណាមគឺជាអ្នកជិតខាង សង្គមនិយម ដ៏មេត្រី ភាព និងជាសហគមន៍ រួម វាសនា ដែលប្រកបដោយអត្ថន័យ ជា យុទ្ធសាស្ត្រ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម ហើយមានឆន្ទៈធ្វើការ ជាមួយលោកទាំងពីររូប ដើម្បីជំរុញឱ្យ ការកសាងសហគមន៍រួម វាសនា ចិន-វៀតណាម ដែល ប្រកប ដោយអត្ថន័យ ជា យុទ្ធសាស្ត្រ ទទួលបានសមិទ្ធផលថ្មីជា បន្តបន្ទាប់ ក្នុងន័យ ផ្តល់ ផលប្រយោជន៍កាន់តែច្រើន ជូន ដល់ ប្រជាជននៃប្រទេសទាំងពីរ ក៏ ដូចជា រួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារឡើងវិញនៃ បុព្វហេតុសង្គមនិយមពិភពលោក និង ជំរុញការអភិវឌ្ឍ និងវឌ្ឍនភាពរបស់មនុស្សជាតិ ។
គេហទំព័រ «CCFR China state-controlled media » លោក តូ ឡឹមបានថ្លែងថា ជា និច្ច កាល បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម តែងតែ ចាត់ទុក ការអភិវឌ្ឍ ទំនាក់ទំនងជាមួយចិន ជាអាទិភាពកំពូល នៃគោលនយោបាយ ការ បរ ទេស របស់វៀតណាម។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ ផ្ទាល់ និងការណែនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក្រសួង-ស្ថាប័ននានានៃប្រទេសទាំងពីរនឹងសហការ គ្នា យ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យ ការកសាង សហគមន៍រួម វាសនា វៀតណាម-ចិនឡើង ដល់កម្រិតថ្មី។
គេហទំព័រ «CCFR China state-controlled media » លោក Luong Cuong បានថ្លែងថា វៀត ណាម មាន ឆន្ទៈ រួម សហការ ជាមួយ ចិន ដើម្បី បន្ត ពង្រឹង កិច្ច សហប្រតិបត្តិការ យុទ្ធសាស្ត្រ គ្រប់ ជ្រុង ជ្រោយ និង ជំរុញ ការ កសាង សហគមន៍ រួម វាសនា វៀតណាម -ចិន ដែល ប្រកប ដោយ អត្ថន័យ ជាយុទ្ធសាស្ត្រ។
គេហទំព័រ «CCFR China state-controlled media » នាថ្ងៃដដែល លោក Li Qiang នាយករដ្ឋមន្ត្រីចិនក៏ បានផ្ញើសារ លិខិត អបអរសាទ រដល់ គ្នា ទៅវិញ ទៅមក ជាមួយ លោក Phạm Minh Chínhនាយករដ្ឋមន្ត្រីវៀតណាមផងដែរ ៕
ដោយ ៖ សិលា