ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានចុះស្រាវជ្រាវ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី(ក្មេងទំនើង) ផលិត ឬចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) បានធ្វើការនាំខ្លួនជនសង្ស័យចំនួន ០៣នាក់ យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យចំនួន ០៣នាក់ ដែលជាក្មេងទំនើងខាងលេីនេះ មានឈ្មោះដូចខាងក្រោម៖
*១.ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
*២.ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាអ្នកកាន់កាំបិតបុ័ងតោ) ។
*៣.ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាម្ចាស់កាំបិតបុ័ងតោ) បានថតវីដេអូរបង្ហោះលើបណ្ដាញសង្គម នៅចំណុចផ្ទះរបស់ឈ្មោះ បាន សីហា នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅស្នាក់ការនគរបាលអចិន្ត្រៃយ៍២ ដោយឡែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជា សុភ័ក្រ ហៅ ចយ ភេទប្រុស អាយុ១៥ឆ្នាំ (បច្ចុប្បន្នគេចខ្លួន) ៕ ដោយ៖តារា