ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុកខឿនផ្លូវបណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២៣នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៣ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ជនរងគ្រោះមានការវង្វេងស្មារតី ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ រងរបួសក្បាលផ្នែកខាងក្រោយ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូស៊េរីចាស់ ពាក់ស្លាកលេខកំពង់ធំ 1D -1693 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលទៅបុកខឿនផ្លូវដួលបោកក្បាលរងរបួសវង្វេងស្មារតី។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ បញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួល៕
ដោយ៖សុខាសែនជ័យ