សង្ស័យស្រវឹងបើករថយន្ដបុកម៉ូតូពីក្រោយរបួសម្នាក់ រួចទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

​ ភ្នំពេញ ៖ ជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ដបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល រួចបន្ថែមល្បឿនបើករត់គេចទៅបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរចំពីក្រោយបណ្ដាលឲ្យបុរសខ្ទាតចេញពីម៉ូតូបោកក្បាលស្លាប់យ៉ាងរន្ធត់​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ភ្នំពេញ ហាណូយសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។

​ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃើញរថយន្ដមួយគ្រឿងម៉ាក CHANGAN HUNTER ពាក់ ផ្លាកលេខ ភ្នំពេញ 2CB-8950 បើកដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថី មិត្តភាព ភ្នំពេញ-ហាណូយ ក្នុងល្បឿនលឿនទិសដៅពីជើងមកត្បូង ស្របពេលមកដល់ចំណុចច្រកចូលបុរី ហ្រ្គេនភ្នំពេញ រថយន្តបានជ្រុលបុកម៉ូតូ ម៉ាក ហុងដាឌ្រីមសង់ស៊េរី២០១៤ មួយគ្រឿងពណ៌ខ្មៅ ពាក់ ផ្លាកលេខ ភ្នំពេញ 1CI-7399 ជិះដោយបុរសម្នាក់បណ្ដាលឲ្យរងរបួសស្រាល ។ ភ្លាមៗនោះជនបង្កបានព្យាយាមបេីករត់គេចខ្លួនរហូតមកបុក ចំពីក្រោយម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរី២០២២ មួយគ្រឿងទៀតពាក់ផ្លាកលេខ កំពង់ចាម 1V-3653 បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ ម៉ូតូស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកម៉ូតូខ្ទាតចេញពីជនរងគ្រោះ៣០ជាង រងការខូចខាតខ្ទេចទាំងស្រុង ។

ដោយឡែកជនបង្កបានព្យាយាមបើករថយន្តទៅមុខរហូតដល់ចំណុចស្តុប៩២ ទេីបត្រូវបាន សមត្ថកិច្ចឃាត់បានទាំងរថយន្ដនិងជនបង្កបាន ។

...

​ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿង និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print