ការប្រើប្រាស់ឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុងក្រោយបង្អស់

ចែករំលែក៖

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុងក្រោយបង្អស់ ដែលទើបបំពាក់បន្ថែម ដើម្បីត្រៀមចុះបេសកកម្មប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ នៅពេលឆាប់ៗខាងមុខ ។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានបំពាក់បន្ថែមនូវឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុងក្រោយបង្អស់ សម្រាប់ជំនួយដល់កិច្ចការសិក្សាវាស់ស្ទង់ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ នៅពេលឆាប់ៗខាងមុខ កាន់តែងាយស្រួល ឆាប់រហ័ស និងមានសុក្រឹតភាពខ្ពស់។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានក៏បានរៀបចំវគ្គបណ្តុះបណ្តាលពេញមួយសប្តាហ៍សម្រាប់ក្រុមការងារបច្ចេកទេស ដើម្បីធានាដល់ការប្រើប្រាស់ឧបករណ៍ថ្មីៗខាងលើកាន់តែមានប្រសិទ្ធភាពខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print