ស្ថានទូតចិនប្រចាំនៅវៀតណាមរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងវៀតណាម

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ថ្ងៃទី ១៧ ខែមករា ស្ថានទូតចិនប្រចាំនៅវៀតណាមបានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងវៀតណាមនៅទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម។

គេហទំព័រ «CCFR China state-controlled media » លោក He Wei ឯកអគ្គរដ្ឋទូត ចិន ប្រចាំ ប្រទេស វៀតណាម បាន ថ្លែង សុន្ទរកថាដែល រំលឹក ឡើងវិញ នូវ ប្រវត្តិសាស្ត្រ ដ៏ រុងរឿង នៃ ទំនាក់ទំនង រវាងចិននិង វៀតណាម ក្នុង រយៈពេល ៧៥ ឆ្នាំ កន្លង មក នេះ ដោយលើកឡើងថា មេដឹកនាំកំពូលនៃគណបក្សទាំងពីរបានដឹកនាំប្រទេសចិន និងវៀតណាមដើរលើមាគ៌ានៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងការអភិវឌ្ឍរួមគ្នា។ភាគីទាំងពីរគួរតែខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណា ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលប្រកបដោយគុណភាពខ្ពស់ និងជាក់ស្តែង ក៏ដូចជាពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគីជាមួយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដោយកម្រិតខ្ពស់ រួមគ្នាបង្កើតគំរូសម្រាប់ប្រទេសនានាក្នុងការរួមរស់នៅដោយសុខដុមរមនា និងជួយយកអាសាគ្នាទៅវិញទៅមក។
គេហទំព័រ «CCFR China state-controlled media » លោក NGUYỄN XUÂN THẮNG សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានគណៈកម្មាធិការទ្រឹស្តីមជ្ឈិម និងជាប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសវៀតណាមចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិន ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូល ហើយមានឆន្ទៈជំរុញការកសាងសហគមន៍រួមវាសនានៃប្រទេសទាំងពីរបន្តឈានដល់កម្រិតខ្ពស់ថ្មីដោយយកឱកាសខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចិន និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេស ទាំងពីរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print