អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុង តារាង ពាក្យពេញនិយម TOP10 ដែល ត្រូវ ប្រព័ន្ធ ផ្សព្វផ្សាយ អន្តរជាតិ លើកឡើងច្រើន បំផុត ក្នុង ឆ្នាំ ២០២៤ China Travel ការធ្វើទេសចរនៅចិន ត្រូវគេចាប់អារម្ម ពេញឆ្នាំ ។ ជិតចូលឆ្នាំថ្មីចិន បើចង់ទៅChina Travelទស្សនាប្រទេសចិន នៅ ពេល ចូលឆ្នាំចិន តើ ក្រុងណា ជាជម្រើសដ៏ ល្អ ?
គេហទំព័រ «CCFR China state-controlled media » បើប្រិយមិត្តចង់ទៅធ្វើទេសចរនៅចិន នៅពេល ចូលឆ្នាំចិន នោះ ឆ្នាំ នេះ ណែនាំ ក្រុងចំនួន ៥ ៖ ក្រុង ប៉េកាំង ដែលជារដ្ឋធានី , ទីក្រុងឆុងឈីង #重庆 ដែល អ្នកទេសចរសម្គាល់ថាជាក្រុងស៊ុបហឹល និង តែកំពូលភ្នំ , ក្រុងវ៉ូហាន #武汉 ដែលជាក្រុងដីសើម អន្តរជាតិ, ក្រុងឡាហ្សា #拉萨 ដែលជាទីក្រុង រស្មីព្រះ អាទិត្យ និង ក្រុងវ៉ូស៊ី #无锡 ដែលស្ថិតនៅ ចំកណ្តាល ដីសណ្ត ទន្លេ យង់ហ្សេរ។ ក្រុង ទាំង ៥ នេះ ជា បាន រៀបចំ ឆាក សម្តែង បន្ទាប់បន្សំ សម្រាប់កម្មវិធី រាត្រី សមោសរ អបអរ សាទរ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ចិន #春晚 នៃ អគ្គស្ថានីយ វិទ្យុនិង ទូរទស្សន៍ មជ្ឈិម ចិន #CMG សម្រាប់ ឆ្នាំ ២០២៥ នេះ ។
គេហទំព័រ «CCFR China state-controlled media » បុណ្យចូលឆ្នាំថ្មីចិន ជា រយៈពេល ដ៏សំខាន់ សម្រាប់ ប្រទេស ចិន ក៏ ដូចជា សកល លោក ទាំងមូល។ នៅ ថ្ងៃ ដាច់ឆ្នាំ ចាស់ ខាងមុខនេះ អគ្គស្ថានីយ វិទ្យុនិង ទូរទស្សន៍ មជ្ឈិម ចិន នឹង រៀបចំ ការសម្តែង សិល្បៈ ដែល ផ្សាយ ផ្ទាល់ ស្របពេលតែមួយ នៅ ក្រុងចំនួន ៥ នេះ ណាត់ជួប ជាមួយ ទស្សនិកជន សកលលោក ជួបជុំ យ៉ាងសប្បាយ រីករាយ ដើម្បី ទទួល ឆ្នាំថ្មី ឆ្នាំ ម្សាញ់ ជូនពរ សម្រេច ជោគជ័យ គ្រប់ ភារកិច្ច និង រីកចម្រើន ខ្លាំងឡើង ៗ !
គេហទំព័រ «CCFR China state-controlled media » បើតាម ខុងជឺ មាន មិត្ត មក ពីទីឆ្ងាយ គឺជារឿងដ៏ គួរឱ្យ សប្បាយ ចិត្ត ។ ស្វាគមន៍ មិត្ត មកពី គ្រប់ទិសទី ស្វាគម ន៍មក ដើរកម្សាន្តនៅ ប្រទេស ចិន ដើម្បីទស្សនា ទេសភាព ធម្មជាតិ ដ៏ស្រស់ ស្អាត ទស្សនាទីប្រជនជុំ ដក បទពិសោធ អំពី វប្បធម៌ នៃ បុណ្យចូល ឆ្នាំថ្មី ចិន ដើម្បី ឈ្វេងយល់ កាន់តែច្រើនអំ ពី ប្រទេសចិន ។
△ 巳升升 ម៉ាស្កូត នៃ កម្មវិធីរាត្រី សមោសរ អបអរសាទរ បុណ្យ ចូលឆ្នាំថ្មី ចិន ឆ្នាំ២០២៥ សូមជូនពរ ទស្សនិកជនទូទាំងពិភពលោកសម្រេច បាន នូវ គ្រប់ភាកិច្ច ដូច ក្តីបំណង
△ទេសភាពទីក្រុងឡាហ្សា
△ទេសភាពទីក្រុងឆុងឈីង
△ទេសភាពទីក្រុងវ៉ូស៊ី
△ទេសភាពទីក្រុងវ៉ូហាន
ថ្ងៃទី២៨ ខែមករា ពីរសៀលដល់ម៉ោងសូន្យ រាត្រី សមោសរ អបអរ សាទរ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណី ចិនសូមណាត់ជួបជាមួយអស់លោកអ្នក! ៕
ដោយ ៖ សិលា