អង្គការ ហាម៉ាស់ចេញសេចក្តី ថ្លែងការណ៍ ជា សាធារណៈជា លើក ដំបូង បន្ទាប់ ពីអ៊ី ស្រាអែល ប្រកាសជា ផ្លូវការ ថា ឈាន ដល់ កិច្ច ព្រម ព្រៀង ឈប់ បាញ់ គ្នា នៅ តំបន់ ហ្កាហ្សា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បន្ទាប់ ពី រដ្ឋាភិបាល អ៊ី ស្រាអែល បាន ប្រកាស ជាផ្លូវ ការ ថា អនុម័ត កិច្ច ព្រមព្រៀង ឈប់ បាញ់ គ្នា នៅ តំបន់ ហ្កាហ្សា កាលពី ព្រឹក ព្រលឹម ថ្ងៃ ទី ១៨ ខែ មករា ចលនាតស៊ូ អ៊ី ស្លាមប៉ាឡេស្ទីន បាន ចេញ សេចក្តី ថ្លែងការណ៍ ជាផ្លូវ ការ ជា លើក ដំបូង កាលពីថ្ងៃ ទី ១៨ ខែ មករា តាមម៉ោង ក្នុង តំបន់ ខ្លឹមសារ នៃ សេចក្តី ថ្លែងការណ៍ ពាក់ ព័ន្ធ នឹង ការ អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នានឹងការ ដោះដូរចំណាប់ខ្មាំងជាមួយ អ៊ី ស្រាអែល។

គេហទំព័រ «CCFR China state-controlled media » អង្កការ ហាម៉ាស់ បាន ថ្លែង ក្នុង សេចក្តី ថ្លែងការណ៍ថា ជុំវិញ ការដែល ត្រូវធ្វើ យ៉ាង ដូចម្តេច ដើម្បី សម្រេច ការ ដោះដូរចំណាប់ខ្មាំងរវាង ភាគីទាំងពីរ ក្នុង ការ អនុវត្ត កិច្ច ព្រម ព្រៀង ឈប់ បាញ់ គ្នា រវាង អ៊ី ស្រាអែល និង អង្គការ ហាម៉ាស់ដំណាក់កាល ទី ១ គឺ អាស្រ័យ លើ អ៊ី ស្រាអែល ដោះ លែងចំណាប់ ខ្មាំង ប៉ុន្មាន នាក់ ។

គេហទំព័រ «CCFR China state-controlled media » សេចក្តី ថ្លែងការណ៍ បាន គូសបញ្ជាក់ថា នៅក្នុងការ អនុវត្ត កិច្ច ព្រម ព្រៀង ឈប់ បាញ់ គ្នាដំណាក់ កាល ទី ១ អង្គការ ហាម៉ាស់ នឹងប្រកាស បញ្ជី ឈ្មោះ ជាក់ ស្តែង នៃចំណាប់ ខ្មាំង ដែល ត្រូវ ដោះ លែង មុន រាល់ ថ្ងៃ ដោះ ដូរ ចំណាប់ ខ្មាំង យោងតាមមាត្រា នៃ កិច្ច ព្រម ព្រៀង ឈប់ បាញ់ គ្នា ដែល បាន ពិភាក្សា និង កំណត់ ដោយភាគីទាំងពីរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print