អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គណៈ កម្មា ធិការយោធាមជ្ឈិមចិនរៀបចំធ្វើ កា រសម្តែង សិល្បៈ អបអរ ឆ្នាំថ្មីប្រពៃណីចិន ដើម្បីសួរសុខទុក្ខកម្មាភិបាលអតីតយុទ្ធជននៃកងទ័ពរំដោះ ប្រជាជន ចិន ប្រចាំនៅទីក្រុងប៉េកាំង លោក Xi Jinping ចូលរួម និង ប្រសិទ្ធពរ ឆ្នាំ ថ្មី ជូន ចំពោះអតីតយុទ្ធជន នៃកងទ័ពរំដោះ ប្រជាជន ចិន ទាំងមូល ។
គេហទំព័រ «CCFR China state-controlled media » ខណៈពេល ដែលពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខិតចូល មកដល់ នៅថ្ងៃទី ១៧ ខែ មករានៅទីក្រុងប៉េកាំង គណៈកម្មាធិការយោធាមជ្ឈិមចិនបាន ប្រារព្ធ ធ្វើ ការ សម្តែង សិល្បៈ អបអរសាទរឆ្នាំថ្មីចិន ដើម្បីសម្តែងការសួរសុខទុក្ខចំពោះ កម្មាភិបាលអតីតយុទ្ធជននៃកងទ័ពរំដោះ ប្រជាជន ចិន ប្រចាំនៅទីក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈ កម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញចូលរូម ទស្សនាការសម្តែងសិល្បៈ និងបាន សម្តែងការសួរសុខទុក្ខ និងប្រសិទ្ធ ពរឆ្នាំថ្មី ជូន ចំពោះ សមមិត្ត អតីត យុទ្ធជន ដែលមានវត្តមាន និងកម្មាភិបាលយោធាចូលនិវត្តន៍ នៃកងទ័ព ទាំងមូល ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានរំលឹកជាមួយអង្គប្រជុំ គ្រប់ រូប នូវសមិទ្ធផលសំខាន់ៗដែលទទួលបាន ក្នុងកិច្ចការបក្ស ជាតិ និងយោធាក្នុងឆ្នាំកន្លងទៅ។ សមមិត្តអតីតយុទ្ធជនបានសម្តែងជាឯកច្ឆ័ន្ទថា គួរតែរួបរួមយ៉ាងជិតស្និទ្ធបន្ថែមទៀតនៅជុំវិញគណៈកម្មាធិការមជ្ឈិមបក្សដែលមានលោក Xi Jinping ជាស្នូល ប្រកាន់ខ្ជាប់ នូវការអនុវត្ត តាម ការណែនាំរបស់ គំនិតសង្គមនិយមដែលមានលក្ខណៈពិសេស ចិនក្នុងយុគសម័យថ្មីរបស់ លោក Xi Jinping អនុវត្តយ៉ាងស៊ីជម្រៅ នូវគំនិតស្តីពីការ ពង្រឹង កម្លាំង យោធា របស់លោក Xi Jinping បន្តខិតខំប្រឹងប្រែង ដើម្បី រួមចំណែក យ៉ាង សកម្ម ក្នុង ការ សម្រេច បាន នូវ គោលដៅ មួយ សតវត្សនៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ក៏ ដូចជា ការ ជំរុញ ដោយ គ្រប់ ជ្រុងជ្រោយនូវ ការ កសាង ប្រទេស ខ្លាំង និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន ៕
ដោយ ៖ សិលា