កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅស្រុកព្រៃឈរ

ចែករំលែក៖

ខេត្តកំពង់ចាម÷សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿង ញៀនខេត្តកំពង់ចាមនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយករណីឈានទៅឃាត់ខ្លួនជនសង្ស័យបីនាក់រួមនឹងវត្ថុតាមមួយចំនួន ក្នុងភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ។

អភិបាលស្រុកព្រៃឈរ លោក ខេង ម៉េងឈុន បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក មុន្នី រតនៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ច ប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៣ នាក់÷

១-ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបឹងណយ ស្រុកព្រៃឈរ ខេត្តកំពង់ចាមជាមុខសញ្ញាមានថ្នាំញៀនចំនួន ៦កញ្ចប់ ។

២-ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

៣ -ភេទប្រុស អាយុ២៩ឆ្នាំ បុខរបរកសិករ នៅភូមិអណ្ដូងតាពេជ្រ ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ជាមុខសញ្ញាទិញថ្នាំតាមទូរសព្ទ័ )។

...

សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ករណីខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print