ជនជាតិចិន ឈ្មោះ Feng Dai Hong ទទួលស្គាល់កំហុសមិនបានដាក់ប័ណ្ណបើកបរតាមខ្លួន​ ត្រូវ​សមត្ថកិច្ចប្រគល់រថយន្តឱ្យវិញ និងធ្វើកិច្ចសន្យា​អប់រំ​

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ សមត្ថកិច្ចជំនាញ​ បានប្រគល់រថយន្ត និងធ្វើកិច្ចសន្យាជាមួយអ្នកបើករថយន្ត បន្ទាប់ពីអ្នកបើកបរជនជាតិចិនម្នាក់ ឈ្មោះ Feng Dai Hong ទទួលស្គាល់កំហុសមិនបានដាក់ប័ណ្ណបើកបរតាមខ្លួន។

ប្រភពដដែលបន្តថា​ ការឃាត់រថយន្តនេះខណៈសមត្ថកិច្ចចុះអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិអាល់កុល កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេតុង ខណ្ឌបឹងកេងកង ខណៈនោះមានរថយន្តម៉ាក Toyota Hilux ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-0618 បើកបរដោយជនជាតិចិន ឈ្មោះ Feng Dai Hong ឆ្លងកាត់គោលដៅសមត្ថកិច្ចកំពុងអនុវត្តរឹងបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិអាល់កុល ទើបសមត្ថកិច្ចសុំឆែកត្រួតពិនិត្យតេស្តជារិអាល់កុល ជាលទ្ធផលមិនមានជាតិអាល់កុល ហើយសមត្ថកិច្ចក៏សួរនាំប័ណ្ណបើកបរគាត់ ដែលជាជនបរទេស គាត់មិនបានយកប័ណ្ណបើកបរដាក់តាមខ្លួននោះទេ ។ ដោយគាត់បង្ហាញនៅក្នុងទូរស័ព្ទ ហើយសមត្ថកិច្ចព្យាយាមឱ្យគាត់ទំនាក់ទំនងយកប័ណ្ណបើកបរដើម ដើម្បីផ្ទៀងផ្ទាត់តែគាត់មិនព្រមសហការ និងបានថតសមត្ថកិច្ច ឃើញដូច្នោះសមត្ថកិច្ចបានប្រាប់គាត់ឱ្យឈប់ថតតែគាត់មិនព្រមសហការ ធ្វើឱ្យមានការប្រតាយប្រតប់ជាមួយសមត្ថកិច្ចបណ្តាលគាត់ដួលទៅនឹងស៊ីម៉ងត៍រងរបួសស្រាល ដោយសមត្ថកិច្ចមិនបានវាយទៅលើគាត់នោះទេ។

...

លុះក្រោយមកសមត្ថកិច្ច បានយករថយន្តនោះមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីដោះស្រាយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print