កម្លាំងអធិការនគរបាលស្រុកគងពិសីស្រាវជ្រាវបង្រ្កាបមុខសញ្ញា​សង្ស័យ២នាក់ពាក់ព័ន្ធសារធាតុ​ញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ អនុវត្ដតាមបទប​ញ្ជារបស់លោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដ​កំពង់ស្ពឺ​ និងបានការចង្អុ​លណែនាំ​ពីលោកឧត្ដមសេនី​យ៍ត្រី​ ម៉ា​ត់​ ធុច​ ស្នងការរងទទួល​ផែនប្រឆាំងបទល្មេីសគ្រឿងញៀន​ នៅ​ថ្ងៃចន្ទ ៧​រោ​ច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២​៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែម​ករា ឆ្នាំ​២​០២៥ វេលាម៉ោង១១និង ៣​០​នា​ទី នៅចំណុចផ្ទះឈ្មោះ ជា ផ​ល្លី ហៅ​ ផាលី​ នៅភូ​មិបឹងរ​នាល ឃុំព្រៃវិ​ហា​រ ព័​ត៌មា​ន​​ផ្ដល់ដោយមូលដ្ឋានទុកចិត្ដថា​ ទីតាំងជាផ្ទះតូច១កន្លែងបានធ្វេីសកម្មភាពចែ​ក​ចា​យ​និងផ្ដល់ឲ្យមានការប្រេីប្រាស់សារធាតុ​ញៀ​ន​ពីសំណាក់​ យុវជន,ពលរដ្ឋ​មួយចំនួន​ទាំងថៃ្ង-យប់។

កំលាំងនគរបាលអធិការ​ដ្ឋានស្រុ​ក​គងពិសីដឹកនាំ​ដោ​យ​លោក​វរសេ​នីយ៍ឯក​ យ៉ាង​ សុខ​លី​ អធិការ​នគរបាល​ស្រុក​គង​ពិសី​ បានចុះប្រតិបត្ដិការ​ស្រាវជ្រាវ​ជាក់ស្ដែងឃាត់ខ្លួនមុខស​ញ្ញាស​ង្ស័យ​០២នាក់ ៖
-ឈ្មោះ ជា ផល្លី ហៅ​ ផាលី ភេទប្រុ​ស អាយុ២៧ឆ្នាំ នៅភូមិបឹងរនា​ល ឃុំព្រៃវិហារ ស្រុកគងពិសី
-ឈ្មោះ សៀង រតនៈ ហៅ​ តាក់ ភេទប្រុស អាយុ ៣៦ឆ្នាំនៅភូមិបឹងរនាល ឃុំព្រៃវិហារ ស្រុកគងពិសី

សមត្ថកិច្ចរកឃេីញនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់​តូច​ (ដាវ ០១​ដើម​ កាំបិត ០១ដើម​ ជារបស់ឈ្មោះ​ សៀង​ រតនៈ​ ទុកយកតាមខ្លួន​ ,ទូរ​ស័​ព្ទដៃ ០១គ្រឿង និងឧបករណ៍​ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ន​សមត្ថកិច្ចបានបញ្ជូនជនស​ង្ស័យ​ និងវត្ថុតាងមកអធិការដ្ឋាន​នគ​រ​បាលស្រុក​ ដេីម្បីសាកសួរនិងបំ​ពេ​ញនីតិវិធីកសាងសំណុំរឿងបញ្ជូ​នទៅការិយាល័យជំនាញខេត្ដ​ចា​ត់​ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print