អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការិយាល័យ នយោបាយនៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើ កិច្ចប្រជុំនៅថ្ងៃ ទី២០ខែមករា ដើម្បីពិនិត្យ ពិភាក្សាអំពី《របាយការណ៍ស្តីពី សភាពការណ៍ចម្រុះ នៃការដែល គណៈកម្មាធិការអចិន្ត្រៃយ៍នៃ ការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ស្តាប់និង សិក្សាអំពី ការរាយការណ៍ការងារ របស់ ក្រុមការងារបក្ស នៃ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាង ប្រជាជន ទូទាំងប្រទេស ក្រុមប្រឹក្សា កិច្ចការ រដ្ឋចិន សភាប្រឹក្សា នយោបាយ ប្រជាជនទូទាំង ប្រទេសចិន តុលាការប្រជាជន កំពូលនិង សាលាអយ្យការ ប្រជាជនកំពូល និងរបាយការណ៍ ការងារនៃ លេខាធិការដ្ឋានមជ្ឈិម 》 និង《 សេចក្តីណែនាំ អំពីការជំរុញ ការអភិរក្សអេកូឡូស៊ីនិង ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ នៅតាម ដងទន្លេលឿង ដោយគ្រប់ជ្រុងជ្រោយ 》 ។ លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ធ្វើជាអធិបតី នៃកិច្ចប្រជុំ ។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបាន ទទួលស្គាល់ យ៉ាងពេញលេញ ចំពោះការងារ ក្នុងឆ្នាំ២០២៤ របស់ ក្រុម ការងារបក្ស នៃគណៈកម្មាធិការ អចិន្ត្រៃយ៍នៃ សភាតំណាង ប្រជាជន ទូទាំងប្រទេស ក្រុមប្រឹក្សា កិច្ចការរដ្ឋចិន សភាប្រឹក្សា នយោបាយ ប្រជាជន ទូទាំងប្រទេសចិន តុលាការប្រជាជន កំពូលនិង សាលាអយ្យការ ប្រជាជនកំពូល និង លេខាធិការដ្ឋានមជ្ឈិម ហើយឯកភាព ចំពោះ ការ រៀបចំ ចាត់ចែង ការងារ សម្រាប់ ឆ្នាំ២០២៥ របស់ស្ថាប័ន ទាំងនេះ ។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំបានលើកឡើងថា ការអភិរក្ស អេកូឡូស៊ី និងការអភិវឌ្ឍ ប្រកបដោយ គុណភាព ខ្ពស់នៅ តាមដង ទន្លេលឿង ជាផែនការអភិវឌ្ឍន៍ដែលពាក់ព័ន្ធនឹង ការស្តារ ភាពរុងរឿង ដ៏មហិមា របស់ ប្រជាជាតិចិន ឡើងវិញ និង ការអភិវឌ្ឍជា និរន្តរភាព ត្រូវស្វែងយល់ពី បំណងជា យុទ្ធសាស្ត្រនៃ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ជំរុញការអនុវត្ត ដោយគ្រប់ជ្រុង ជ្រោយនូវច្បាប់ អភិរក្សទន្លេលឿង និងជំរុញ ការធ្វើ បរិវត្តកម្ម អភិវឌ្ឍន៍ បៃតងដោយ គ្រប់ជ្រុង ជ្រោយ ៕
ដោយ ៖ សិលា