ភ្នំពេញ ៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសិក្សាឈ្វេងយល់អំពីប្រសិទ្ធភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់នាពេលកន្លងមក និងទិសដៅការងារបន្ត ព្រមទាំងជំរុញឱ្យមានកិច្ចសហការការងារជាមួយ ឯកឧត្តមប្រធាន និងសហការី នាពេលខាងមុខ ឱ្យបានកាន់តែប្រសើរថែមទៀត។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥…។ នេះបើយោងតាមប្រភព ពី នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ៕
ដោយ ៖ សិលា
...