ភ្នំពេញ៖ នារីជាកម្មការិនីរោងចក្រម្នាក់ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់របស់ខ្លួនរួចចាក់សោរខាងក្រៅគេចខ្លួនបាត់រហូតមានក្លិនស្អុយទេីប បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់ជួលលេខ៦៦ ជាប់ទី២ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ជុន សេន ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី មានភូមិត្រពាំងលាន ឃុំព្រែលក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
តាមសម្តីម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកេីតហេតុមានប្រធានក្រុមដែលធ្វេីការរោងចក្រជាមួយគ្នាបានខលតាមទូរស័ព្ទមកម្ចាស់ផ្ទះជួលដោយប្រាប់ថា ឲ្យជួយទៅមេីលកូនក្រុមរបស់គាត់ដែលបានជួលបន្ទប់ស្នាក់ បន្ទប់លេខ៦៦នៅជាន់ទី២ផង ខណៈបាត់មុខទៅធ្វេីការអស់រយះពេល៣ថ្ងៃមកហេីយ ។ បន្ទាប់មកម្ចាស់ផ្ទះជួលក៏បានឡេីងទៅមេីលឃេីញចាក់សោរ ខាងក្រៅតែមានក្លិនស្អុយភាយចេញមក ភ្លាមនោះម្ចាស់ផ្ទះសង្ស័យមានមនុស្សស្លាប់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យជាក់ស្តែង។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកេីតហេតុឃេីញថាជនរងត្រូវបានឃាតកយកខ្សែស្បែកជេីងរឹតចងជាប់ជាមួយចម្រឹង
បង្អួច
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វេីការធ្វេីកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាម ប្រពៃណីនិងបន្តស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕ដោយ៖សុខាសែនជ័យ