ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូប្រដាប់ដោយអាវុធ​ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់តុលាការ

ចែករំលែក៖

​     ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ នៅស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូប្រដាប់ដោយអាវុធបណ្ដាលឲ្យមានមនុស្សរងរបួស។

   នគរបាលបានឲ្យដឹងថា កំលាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងមូលដ្ឋានខណ្ឌ មួយចំនួន ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូប្រដាប់ដោយអាវុធ បាញ់ជនរងគ្រោះឱ្យរងរបួសប្រព្រឹត្តទៅចំណុចតូបលក់កាហ្វេច្រកចូលផ្ទះសំណាក់ស្រែលឿង ផ្លូវបេតុង ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៦ និង២៥នាទី ។ ហើយត្រូវស្រាវជ្រាវឃាត់ខ្លួនបាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង ៣០ នាទី នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

   ប្រភពបានឲ្យដឹងទៀតថាក្រោយនគរបាលឃាត់ខ្លួន សួរនាំ ជនសង្ស័យបានសារភាពថាពួកខ្លួនបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចបានចំនួន១១ករណី និងមួយករណីចុងក្រោយ បានផ្ទុះអាវុធចំប្រអប់ជើងជនរងគ្រោះ ចំណុចតូបលក់កាហ្វេច្រកចូលផ្ទះសំណាក់ស្រែលឿង ផ្លូវបេតុង ភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ។

   ប្រភពដដែលបានឱ្យដឹងទៀតថា 

ជនសង្ស័យទី១.មានឈ្មោះ ឌួង វិបុល ភេទ ប្រុស អាយុ ៤០ ឆ្នាំ  មុខរបរ មិនពិតប្រាកដ មានទី លំនៅបូរីពិភពថ្មី ផ្ទះលេខ១៧ ផ្លូវលេខ២១ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលរាជធានីភ្នំពេញ ។

.ទី២ ឈ្មោះ សុំ បញ្ញា ហៅ សួស បញ្ញា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ផ្ទះជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

. ទី៣-ឈ្មោះ ហេង ដារ៉ា ហៅ គោ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើស អេតចាយ មានទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ 

   សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនមានម៉ូតូ០១ គ្រឿងម៉ាកហុងដាPCX ពណ៌ស សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខស្វាយរៀង១P-៧៧៥៥ ,មួកសុវត្ថិភាព ពណ៌ ខ្មៅ ចំនួន ០១ , កាបូបស្ពាយម៉ាក HALMABISON ពណ៌ ខ្មៅ ចំនួន ០១ ,អាវយឺតដៃវែង ពណ៌ ស្វាយ ចំនួន ០១, ស្រោមដៃ ពណ៌ ខៀវ លាយ ខ្មៅ ចំនួន ០១គូ

,ឧបករណ៍សំរាប់ដោះផ្លាកលេខម៉ូតូ មួយចំនួន -គ្រាប់សំរាប់កិបផ្លាកលេខម៉ូតូចំនួន០១គូ

...

   បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print