ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- តាសុកស្អីក៏ដឹងដែរទោះនៅសហរដ្ឋអាមេរិកឬនៅលើពិភពលោកក៏ដោយ = តែចម្លែកតែពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី គាត់ថាអត់ដឹងថាគេធ្វើដល់៣ថ្ងៃ?
២- ការនិយាយរបស់គាត់មានន័យថា = របស់ដែលគាត់ថាដឹងទើបដឹង អ្វីដែលគាត់ថាមិនដឹងគឺអត់ដឹង?
៣- នៅសហរដ្ឋអាមេរិកនៅពេលត្រជាក់ព្រួយបារម្ភពីរឿងអត់លុយបង់ថ្លៃអគ្គីសនី = នៅខែក្តៅព្រួយបារម្ភអត់លុយបង់ថ្លៃអគ្គីសនី?
៤- តើការព្រួយបារម្ភរឿងអត់លុយបង់ថ្លៃអគ្គីសនីនិងបង់ពន្ធនានា = មានសន្តិភាពខាងផ្លូវចិត្តហើយឬនៅ ?
៥- អញ្ចឹងហើយទើបព្រះពុទ្ធមានបន្ទូលថានៅក្នុងសន្តិវាសនេះគ្មានទេសេចក្តីសុខ = គឺមានជីវិតមានទុក្ខ?
៦- ថាជីវិតរបស់ជនជាតិអាមេរិកាំងមិនស្រួលទេ = ហ្អា ក្រែងថាជីវភាពនៅសហរដ្ឋអាមេរិកគឺជាឋានសួគ៌ឬអី?
៧- ថានៅពេលដែលមេដឹកនាំប្រទេសដើរទៅណាមកណាមានកងការពារ = គឺប្រទេសមិនមានសន្តិភាពទេ។
៨- ដូច្នេះលោក បៃ ដិន និងលោកត្រាំ ទៅណាមួយជំហ៊ានតែងមានកងការពារច្រើន = គឺសហរដ្ឋអាមេរិកមិនមានសន្តិភាពទេ?
៩- រាជរដ្ឋាភិបាលកម្ពុជាកើតឡើងតាមឆន្ទៈប្រជាជនកម្ពុជា = គឺជារាជរដ្ឋាភិបាលស្របច្បាប់ ស្របតាមឆន្ទៈប្រជាជនកម្ពុជា?
១០- បេក្ខជនប្រធានាធិបតីលោកត្រាំត្រូវគេបាញ់ដាច់ស្លឹកត្រចៀកហើយ = គ្មាននរណាហ៊ានថាសហរដ្ឋអាមេរិកអត់មានសន្តិភាពទេ? ៕
ដោយ ៖ សិលា