ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖​ បង្កើតក្រុមចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរ ដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបង្កដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចឱ្យបង្កើតក្រុមល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើអ្នកបើកបរតាមដងផ្លូវ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ​ គឺចាប់ពីថ្ងៃទី២១​ ខែមករា​ ឆ្នាំ​២០២៥នេះតទៅ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែង​បញ្ជាក់ក្នុងកិច្ចសម្ភាសន៍យ៉ាងដូច្នេះថា៖ ក្រុមនគរបាលល្បាតចល័តដើម្បីពិនិត្យជាតិស្រវឹងលើកអ្នកបើកបរនេះ នឹងបំពេញការងារដោយមិនកំណត់ពេលវេលា និងទីតាំងជាក់លាក់នោះទេ ពោលឲ្យតែឃើញអ្នកបញ្ជាយានយន្ដរូបណាសង្ស័យ គឺនគរបាលនឹងបញ្ឈប់មធ្យោបាយ ហើយពិនិត្យរកសារស្រវឹងភ្លាមៗតែម្ដង។

លោកឧត្តមសេនីយ៍ឯក ស្នងការ​ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំនឹងបង្កើតក្រុមសមត្ថកិច្ចចល័ត ដើម្បីតាមពិនិត្យអនុវត្តលើអ្នកដំណើរទាំងឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យថា មានជាតិស្រវឹង ទោះអ្នកទាំងនោះមិនធ្វើដំណើរឆ្លងកាត់ដាក់គោលដៅអនុវត្តក៏ដោយ»។

ជាមួយវិធានការជំនាញមិនទាន់គ្រប់គ្រងនោះទេ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ការចូលរួមរបស់ប្រជាពលរដ្ឋក៏ជាកត្តាចាំបាច់បំផុត ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

...

បន្ថែមពីនេះ​ លោកស្នងការ​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ទៀត​ថា​ កម្លាំងសមត្ថកិច្ចជំនាញក៏បន្ដនូវវិធានការផ្សព្វផ្សាយអប់រំ អំពីច្បាប់ចរាចរណ៍ឲ្យកាន់តែផុលផុសបន្ថែមទៀតផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋបានស្វែងយល់កាន់តែច្បាប់ និងពង្រឹងស្មារតីគោរពច្បាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print