ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទ្បើង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធជាមួយអ្នកសារព័ត៌មាន យ៉ាងដូច្នេះថា ÷
អ្នកសារព័ត៌មានអាចត្រូវប្រឈមនឹងការដកអាជ្ញាបណ្ណ ប្រសិនបើនៅតែបន្តផ្សាយជាសាធារណៈដោយលើកឡើងថា ៖ អ្នកសារព័ត៌មានមួយចំនួន បំពេញតួនាទី ខុសនឹងក្រមសីលធម៌ វិជ្ជាជីវៈ ដូចជាករណី៖
– សម្ភាសន៍អ្នកបែកថ្នាំ
– សម្ភាសន៍អ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន
– សម្ភាសន៍អ្នកមានសតិមិនគ្រប់
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ ព្រោះនេះជាតម្លៃក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌ មាន ហើយក៏ជាសិទ្ធិឯកជនរបស់បុគ្គលម្នាក់ៗផងដែរ។
មិនត្រូវសម្ភាសន៍ពួកគេ ហើយផ្សាយបែបលេងសើចនោះទេ។ ករណីខ្លះសម្ភាសន៍ជាការលេងសើច កំប្លែង ដូច្នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានតម្រូវឱ្យលោករដ្ឋលេខាធិការម្នាក់ និងខាងអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ តាមដានសិក្សាបើឃើញ ហៅមកអប់រំ ឈានដល់លុបអាជ្ញាបណ្ណបើមិនគោរពតាមវិជ្ជាជីវៈ ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពែនាំឱ្យសមាគមអ្នកសារព័ត៌មាន មេត្តាណែនាំដល់បុគ្គលិករបស់ខ្លួន បញ្ឈប់សកម្មភាពសម្ភាសន៍ – សម្ភាសន៍អ្នកបែកថ្នាំ
– សម្ភាសន៍អ្នកស្រវឹងដែលគ្រប់គ្រងអារម្មណ៍មិនបាន
– សម្ភាសន៍អ្នកមានសតិមិនគ្រប់ ។ ហើយយកផ្សាយទៅជាការបំពុលសង្គមតែម្តង ៕
ដោយ ៖ សិលា