ខេត្តកំពង់ចាម÷ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងចុះបង្ក្រាបបទល្មើសនេសាទដោយឧបករណ៏ឆក់ចំនួន១ករណីនៅចំណុចអូរម៉ាស៊ីន ឃុំកោះសំរោង ស្រុកកំពង់សៀម។
មន្ត្រីជលផលបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិទី៧ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជាមួយគ្នានោះសមត្ថកិច្ចដកហូតបានអាំងវែកទ័រចំនួន ០១គ្រឿង-ដងឆក់រួមផ្សំខ្សែភ្លើងចំនួន១គូ,កន្ត្រងដងត្រីចំនួន១-ត្រីទំងន់៧គីឡូក្រាម-អាគុយម៉ាក PanaSoca កម្លាំង៥០អំពែចំនួន ០១គ្រឿង។ បច្ចុប្បន្ន ជនល្មើស និងវត្ថុតាងត្រូវបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕