អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ២១ ខែមករា លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃ គណៈកម្មា ធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សា ការងារ ជា មួយ លោក Touhid Hossain អ្នកទទួលខុសត្រូវ កិច្ចការទូត នៃ រដ្ឋាភិបាលបណ្តោះ អាសន្ន នៃ ប្រទេសបង់ក្លាដែស នៅទីក្រុងប៉េកាំង ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុង កិច្ចជំនួប លោក Wang Yi បាន លើកឡើង ថា ឆ្នាំនេះ គឺជាខួប ទី ៥០ នៃ ការ បង្កើត ទំនាក់ទំនងការទូត រវាងចិន និងបង់ក្លាដែស ហើយក៏ជា “ឆ្នាំ នៃ ការ ផ្លាស់ប្ដូរ រវាង ប្រជាជន និង ប្រជាជន ចិន -បង់ក្លាដែស” ផងដែរ ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន រីករាយ ធ្វើការជាមួយ ប្រទេស បង់ ក្លា ដែស ដើម្បី បន្តរឹតចំណងមិត្តភាពប្រពៃណី បង្កើនការប្រាស្រ័យទាក់ទងខាង យុទ្ធ សាស្ត្រ ធ្វើឱ្យស៊ី ជម្រៅ នូវ កិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជា ជំរុញ ការ រួមគ្នាក សាង”ខ្សែក្រវាត់និងផ្លូវ” ប្រកប ដោយ គុណភាព ខ្ពស់ ក្នុងន័យ ជំរុញ ទំនាក់ ទំនង ភាពជាដៃគូ សហប្រតិបត្តិការ ជា យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាង ចិន និង បង់ក្លាដែស ឱ្យ វិវឌ្ឍទៅ មុខ ដោយ ឥតឈប់ឈរ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Touhid Hossain បានថ្លែង ថា ភាគី បង់ក្លាដែស រំពឹង ទុក ធ្វើ ការ ជា មួយ ភាគីចិន ដើម្បី ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យឡើងដល់កម្រិតថ្មីថែមទៀត ៕
ដោយ ៖ សិលា