រដ្ឋបាលខេត្តកែប រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ចែករំលែក៖

ខេត្តកែប៖ នៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

ពិធីបើកសន្និបាតទាំងមូលក៏បានការអញ្ជើញចូលរួមជាគណៈអធិបតី ភ្ញៀវកិត្តិយសពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការ មេបញ្ជាការ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយិកាទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ ស្មៀន និងអ្នកពាក់ព័ន្ធ ៣៥៩នាក់ ។ នេះបើយោងតាមប្រភព ពីរដ្ឋបាលខេត្តកែប ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print