មជ្ឈមណ្ឌលសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ឡានឆាង-មេគង្គបើកធ្វើកិច្ចប្រជុំបូកសរុបការងារក្នុងប្រតិបតិ្តការរួម “Seagull”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ២១ ខែមករា មជ្ឈមណ្ឌល សហប្រតិបត្តិការ ផ្នែក អនុវត្តច្បាប់ ឡានឆាង-មេគង្គ បាន បើកធ្វើ កិច្ចប្រជុំ បូកសរុប ការងារ ក្នុង ប្រតិបតិ្តការ រួម “Seagull” នៅ ទីក្រុង Kunming ខេត្ត Yunnan ប្រទេស ចិន ក្រសួងមហាផ្ទៃ កម្ពុជា ក្រសួង សន្តិសុខ សាធារណៈ ចិន ក្រសួង សន្តិសុខ សាធារណៈ និង ក្រសួង ការពារជាតិ នៃ ប្រទេស ឡាវ ក្រសួង មហាផ្ទៃ មី យ៉ាន់ ម៉ា អាជ្ញាធរ ប៉ូលិស ភូមិន្ទ ថៃ និង ក្រសួង សន្តិសុខសាធារណៈ វៀតណាម បាន ចាត់បញ្ជូន គណៈ ប្រតិភូ ឱ្យ ចូលរួម កិច្ច ប្រជុំ នេះ ។

គេហទំព័រ «CCFR China state-controlled media » មជ្ឈមណ្ឌល សហប្រតិបត្តិការ ផ្នែក អនុវត្តច្បាប់ ឡានឆាង-មេគង្គ បាន ជូនដំណឹង អំពី សភាពការណ៍ ធ្វើ ប្រតិបត្តិការ”Seagull” ព្រមទាំង សមិទ្ធផល ការងារ សំខាន់ៗ ដែល ប្រតិបតិ្ត ការ លើក នេះ ទទួលបាន ។ បណ្តាភាគីនានា បានឯកភាពគ្នាថា មជ្ឈមណ្ឌល នេះ បាន ប្រមូល ផ្តុំ នូវ ប្រភពធនធាន អនុវត្តច្បាប់ ពី បណ្តា ប្រទេសនានា ដើម្បី បង្កើតជាកម្លាំងរួម ដ៏ មាន ប្រសិទ្ធ ភាព សម្រាប់ បង្ក្រាប និង គ្រប់គ្រង បទល្មើសឆបោកតាមប្រព័ន្ធ ទូរគមនាគ មន៍ និង បណ្តាញ អ៊ីនធឺណែត និង បទល្មើស រត់ពន្ធ កាំភ្លើង និង គ្រាប់រំសេវ ក្នុងតំបន់ ដែល បាន ដើរ តួ នា ទី មិនអាចជំនួសបាន នៃ វេទិកា សហប្រតិបត្តិការ ផ្នែក អនុវត្តច្បាប់ ក្នុងតំបន់ ក៏ដូចជា បាន គាំ ពារ យ៉ាងខ្លាំងក្លា នូវ សនិ្តសុខនិងស្ថិរភាពក្នុងតំបន់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print