ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- សកម្មជនបក្សប្រឆាំងមកចុះចូលជាហូហែរាល់ថ្ងៃរាប់រយ រាប់ពាន់ = តើជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ឬជាបរាជ័យ?
២- ឲ្យគេមកចូលរួមជាមួយបក្សសាងគ្រោះម៉េចកើត = បើគ្មានគណបក្សសាងគ្រោះជាតិផងនោះមានឮសម្លេងក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម?
៣- ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីកាត់ផ្តាច់ទណ្ឌិតចេញពីឆាកនយោបាយ = ការប្រកាសដោយខ្លួនឯង មិនមានតម្លៃសោះឡើយ។
៤- ទណ្ឌិតក្បត់ជាតិស្នើឲ្យជប៉ុនដកខ្លួនកុំជួយការបោះឆ្នោតតាំងពី២០១៨ មកតែជប៉ុននៅតែផ្តល់ជំនួយបោះឆ្នោតដដែល = រហូតដល់បោះឆ្នោតឆ្នាំ២០២៣-២៤ ជប៉ុននៅបន្តជួយកម្ពុជា?
៥- ពឹងបរទេសថាមិនឲ្យរំលាយបក្សប្រឆាំង = ឥឡូវរំលាយអស់៨-៩ឆ្នាំ ហើយមានអីបក្សប្រឆាំងទៅជាខ្មោចរួចហើយ?
៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់បានប្រាប់គេថាបានទៅអង្គុយជិតតំណាងរាស្ត្រម្នាក់ = គ្រាន់តែបានអង្គុយជិតគេមកអួតផងតើបានអីខ្លះ?
៧- ច្បាប់ដែលត្រូវបានធ្វើវិសោធនកម្មរួចហើយត្រូវបានអនុវត្តជាធរមានរួចហើយ = ទោះក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមមិនទទួលស្គាល់យ៉ាងណា មិនអាចទប់ជាប់ទេ។
៨- អ្នកដែលថាគេភ្លើតាមពិតខ្លួនភ្លើជាងគេទៅទៀត = ខ្លួនជេរគេបាន តែបើគេជេរវិញខឹងគេច្រឡោត។
៩- គេដឹកនាំថាគេជាចោរ = ឯខ្លួនឯងល្អរហូត តែមហាជនមើលឃើញនិងដឹងការពិត?
១០- ត្រង់ក្រុមបក្សប្រឆាំងជេរគេ លាបព័ណ៌គេមើលមិនឃើញទេ = តែត្រង់បក្សកាន់អំណាចបង្ហាញការពិតបែរជាថាគេជាក្រុមចោរ? ៕
ដោយ ៖ សិលា