ភ្នំពេញ ៖ ការលើកទឹកចិត្តបែបនេះរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន សាលចតុម្មុខមង្គល។
លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ១ឆ្នាំនេះ បានឆ្លងកាត់ការលំបាកជាច្រើនចំពោះមុខនៃស្ថានភាពប្រែប្រួលនាពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងបញ្ញាសិប្បនិមិត្ត ដែលចាំបាច់ត្រូវបន្ស៊ាំខ្លួននឹងការផ្លាស់ប្តូរស្ថានភាព ទាំងផ្នែកយុទ្ធសាស្ត្រ និងយុទ្ធវិធីគ្រប់ពេលវេលាទាំងអស់។ ក្រសួងព័ត៌មានសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនដែលឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
លោកក្រសួងព័ត៌មាន បានបន្ដថា ជាជំហានបន្តទៀតគឺការពង្រឹងសមត្ថភាពមន្ត្រីប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុត សម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ក្នុងនោះគុណភាពព័ត៌មានត្រូវតែយកចិត្តទុកដាក់ជាចាំបាច់បំផុត។
គួរជម្រាបថា នៅក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ក្រសួងព័ត៌មាន បន្តធ្វើការពង្រឹងនិងពង្រីកការអភិវឌ្ឍធនធានមនុស្ស សម្រាប់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដោយធ្វើវិក្រឹតការក្នុងវគ្គជំនាញ និងរដ្ឋបាល សំដៅបំពេញលក្ខខណ្ឌជាមន្រ្តីរាជការប្រកបដោយគុណាធិបតេយ្យ ក្នុងការបំពេញមុខនាទីបម្រើវិស័យព័ត៌មាន និងសោតទស្សន៍ ពិសេសការពង្រឹងប្រសិទ្ធភាពការងារ ដើម្បីឱ្យស័ក្តិសមជា «យុទ្ធជនសមរភូមិសតិអារម្មណ៍» របស់រាជរដ្ឋាភិបាលប្រកប ដោយ បុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន លំហូរព័ត៌មាន និងធានាបាននូវសន្តិសុខព័ត៌មាន និងសុខដុមនីយកម្មសង្គម៕
ប្រភព ៖ «CCFR China state-controlled media »