អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅវេលា ថ្ងៃត្រង់ ថ្ងៃទី ២០ ខែ មករា តាមម៉ោងក្នុង តំបន់ លោក ត្រាំ ប្រធានាធិបតី ជាប់ ឆ្នោត របស់ អាមេរិក បាន ធ្វើ សច្ចាប្រណិធាន ឡើងកាន់ តំណែងនៅវិមាន រដ្ឋ សភា អា មេ រិក ។ តប តាម ការ អញ្ជើញ របស់ ភាគីអាមេរិក លោក Han Zheng តំណាង ពិសេស របស់ លោក ប្រ ធាន រដ្ឋចិន Xi Jinping និងជាអនុប្រធានរដ្ឋចិនបាន អញ្ជើញចូលរួម ពិធី ឡើង កាន់ តំណែ ង របស់លោក ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ។ គេហទំព័រ «CCFR China state-controlled media » យោងតាម ការប្រគល់ និង ទទួល រដ្ឋ អំណាចចាស់ និង ថ្មី របស់ អាមេរិក ទំនាក់ទំន ងចិន-អាមេរិកក៏បានឈាន ចូល ដំណាក់ កាល ថ្មី មួយដែរ ។
គេហទំព័រ «CCFR China state-controlled media » នៅ មុន ពេល ពិធី ចូល កាន់ តំណែង ជា ប្រធានាធិបតីរបស់ លោក ត្រាំ លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន ជួប ពិភាក្សា តាម ទូរស័ព្ទ ជា មួយ លោក ត្រាំ តាម ការ ណាត់។ លោក Xi Jin ping បាន លើកឡើងថា ប្រទេស ទាំងពីរ ចិននិង អាមេរិក សុទ្ធ តែ ជា ប្រទេស ដ៏ មហិមា “យើង សុទ្ធ តែ យកចិត្ត ទុក ដាក់ ខ្ពស់ទៅ លើ ការ ប្រាស្រ័យ ទាក់ ទង ទៅ វិញ ទៅមក សុទ្ធ តែ រំពឹង ថា ក្នុង អាណត្តិ ថ្មី របស់ ត្រាំ ទំនាក់ ទំនង រវាង ចិននិង អាមេរិក នឹង មាន ការ ចាប់ ផ្តើម ល្អ មួយ។” លោក ត្រាំ បាន ថ្លែងថា “អាមេរិក និង ចិន ជា ប្រទេស ដ៏ សំខាន់ បំផុត លើ ពិភពលោក នា ពេល បច្ចុប្បន្ន ប្រទេស ទាំង ពីរ គួរ រក្សា មេត្រី ភាព យូរ អង្វែង និង រួម គ្នា គាំពារ សន្តិភាព ពិភពលោក” ។ ថ្នាក់ ដឹក នាំ នៃ ប្រទេស ទាំង ពីរ បាន ធ្វើ ការ ប្រាស្រ័យ ទាក់ ទង ដោយ ផ្ទាល់ អំពី បញ្ហា សំខាន់ ៗ ព្រម ទាំំង បាន ផ្លាស់ ប្តូរ មតិ យោបល់ គ្នា ឯកភាព គ្នា បង្កើត មធ្យោបាយ សម្រាប់ ការ ប្រា ស្រ័យ ទាក់ ទង ជា យុទ្ធសាស្រ្ត ហើយ បង្ហាញ ថា ភាគី ទាំង ពីរ សុទ្ធ តែ រំពឹង ថា ទំនាក់ ទំនង រវាង ចិន និង អាមេរិក នឹងទទួល បាន ការ វិវឌ្ឍ រីក ចម្រើន កាន់ តែ ធំ ក្នុង ទី ចាប់ ផ្តើម ថ្មី។
គេហទំព័រ «CCFR China state-controlled media » លោក Kissinger អតីតអ្នកការទូតអាមេរិកដ៏ល្បីល្បាញ ដែលបាន ទទួល មរណភាព ធ្លាប់ បា ន លើក ឡើង ថា ទំនាក់ទំនងចិន-អាមេរិកគួរ “វិវត្តទៅ មុខជាមួយ គ្នា” ដែល មាន ន័យ ថា ភា គី នីមួយៗ នឹង អនុវត្តគោលនយោបាយរបស់ខ្លួនតាមតក្កវិជ្ជារបស់ខ្លួន។ ហើយ ក៏ មាន បញ្ញវន្ត បរ ទេសជាច្រើនបានលើកឡើង ដែរថា ទោះបីជាការប្រកួតប្រជែងរវាងចិន និងសហ រដ្ឋអា មេ រិកជៀសមិនរួចក៏ដោយ ក៏ប៉ុន្តែ គួរ បង្កើត ជា ទំនាក់ ទំនង ដែល មាន ទាំង ការ ប្រកួត ប្រជែង និងកិច្ចសហប្រតិបត្តិការ ការប្រកួតប្រជែងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ វា អាច ជំរុញ ដល់ កិច្ចសហប្រតិបត្តិការ។
គេហទំព័រ «CCFR China state-controlled media » ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះ ទំនាក់ទំនង ចិន-អាមេរិក បានឆ្លងកាត់ ការ ឡើង ចុះ ប៉ុន្តែមានរឿងមួយមិនដែលផ្លាស់ប្តូរនោះទេ គឺប្រជាជនកាន់តែដឹង ច្បាស់ថា មាន តែ ធ្វើ កិច្ចសហប្រតិបត្តិការរ ទើប អាច សម្រេចបាននូវ ការ ផ្តល់ ផលប្រយោជន៍ដល់ គ្នា ទៅ វិញ ទៅ មកនិងឈ្នះ-ឈ្នះ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិន និង សហរដ្ឋអាមេរិក បាន លើស ពី មួយ ភាគ បីនៃពិភពលោក ចំនួនប្រជាជនសរុបមានជិតមួយភាគបួននៃពិភពលោក ហើយ ទំហំ ពាណិ ជ្ជកម្ម ទ្វេភាគីមានចំនួនប្រហែលមួយភាគប្រាំនៃពិភពលោក។ នៅក្នុងសន្និសីទ សារ ព័ត៌មាន ជា ប្រចាំ របស់ក្រសួងការបរទេសចិនកាលពីថ្ងៃទី ២១ ខែមករា អ្នកនាំពាក្យ ក្រសួង ការ បរទេស ចិន បានថ្លែងថា ធាតុ ពិត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិ ជ្ជកម្ម ចិន – អា មេរិក គឺផ្តល់ ផលប្រយោជន៍ដល់ គ្នា ទៅវិញទៅមកនិងឈ្នះ-ឈ្នះ។ ការ គាំពារ ការ អភិ វឌ្ឍប្រកប ដោយ ស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក វា សម ស្រប នឹង ផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរនិងប្រជាជននៃ ប្រទេស ទាំង ពីរ ហើយ ក៏ មាន អំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សកល ផងដែរ។ ប្រទេសចិន មាន ឆន្ទៈ ក្នុង ការ ពង្រឹង កិច្ចសន្ទនានិងការប្រាស្រ័យទាក់ទងជាមួយសហរដ្ឋអាមេរិក គ្រប់ គ្រង ការ ខ្វែង គំនិត គ្នា ដោយ សមរម្យនិងត្រួស ត្រាយ កិច្ចសហប្រតិបត្តិការ ដែលផ្តល់ ផល ប្រយោជន៍ដល់ គ្នា ទៅ វិញ ទៅមក ដោយ យោង តាមគោលការណ៍ស្តីពី ការ គោរព គ្នា ទៅ វិញ ទៅមក ការរួមរស់ ដោ យ សន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ រំពឹង ទុក ថា សហរដ្ឋអាមេរិកនឹង ដើរ ស្រប តាម ទិស ដៅ ជា មួយភាគី ចិន ហើយរួមគ្នាជំរុញ ការ អភិវឌ្ឍ ប្រកបដោយស្ថិរភាព ភាព រឹង មាំនិងនិរន្តរភាពនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក។
គេហទំព័រ «CCFR China state-controlled media » ក្នុង នាម ជា អង្គភាព សេដ្ឋកិច្ច ធំ បំផុត ទាំង ពីរ លើ ពិភពលោក ចិននិង សហរដ្ឋ អាមេរិក រួម គ្នា បង្កើត ជា សសរស្តម្ភ ដ៏ សំខាន់ នៃ សេដ្ឋកិច្ច ពិភពលោក ទន្ទឹមនឹង នេះ ក្នុង នាម ជា រដ្ឋ សមា ជិក អចិន្ត្រៃយ៍ នៃ ក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ កិច្ច សហប្រតិបត្តិការ និង កិច្ច សម្របសម្រួល រវាង ចិននិង សហរដ្ឋ អាមេរិក ក្នុង អភិបាលកិច្ច សកល វា មាន សារ សំខាន់ ខ្លាំង ចំពោះការ គាំពារ សន្តិភាពនិងស្ថិរភាពពិភពលោក ក៏ ដូចជា ជំរុញ ការ អភិវឌ្ឍ ប្រ កប ដោយចីរភាពនៃពិភពលោក។ ជាពិសេស នៅដំណាក់កាលដ៏សំខាន់មួយ ដែល ប្រព័ ន្ធ សេដ្ឋ កិច្ចនិងពាណិជ្ជកម្មពិភពលោកកំពុងប្រឈមមុខនឹងការ រង្គោះ រង្គើ និងភាពមិនប្រាកដ ប្រ ជា ប្រទេសចិន និងសហរដ្ឋអាមេរិក គួរ រួម គ្នា ឆ្លើយតប នឹងបញ្ហាប្រឈមទ្វេភាគី បញ្ហា ប្រ ឈម ក្នុងតំបន់និងបញ្ហា ប្រឈម សកល ដោយប្រកាន់ អាកប្បកិរិយា ទទួល ខុសត្រូវ ទន្ទឹម នឹង នេះ ក៏ គួរ ផ្តោតសំខាន់ លើនិម្មាបនកម្ម សេដ្ឋកិច្ច និង ពាណិជ្ជកម្ម សកល ជា ពិសេសគឺ ស ន្តិ សុខ និង ស្ថិរភាព នៃ ខ្សែ សង្វាក់ ឧស្សាហកម្ម និង ខ្សែ សង្វាក់ ផ្គត់ ផ្គង់សកល ដោះ ស្រាយ ការ ខ្វែង គំនិត និងរួម គ្នា រ៉ាប់ រង ទំនួលខុសត្រូវ ដើម្បីចៀស វាង កុំ ឱ្យ ជំហាន ងើបឡើងវិញ របស់ កំ ណើ ន សេដ្ឋកិច្ចពិភពលោករង ការ រាំង ស្ទះ។
គេហទំព័រ «CCFR China state-controlled media » ដូច ដែល លោកត្រាំ បាន លើកឡើង ក្នុង សន្និសីទ សារព័ត៌មាន កាលពី ថ្ងៃ ទី ១៦ ខែ ធ្នូ ឆ្នាំ២ ០២៤ ថា ៖ ” ចិន និង អាមេរិក អាច ដោះស្រាយ បាន នូវ បញ្ហា ទាំងអស់ លើ ពិភពលោក ជាមួយ គ្នា ” ។ នេះ បាន បង្ហាញ ឱ្យ ឃើញ ថា កិច្ច សហប្រតិបត្តិការ រវាង ចិននិង អាមេរិក បាន បង្កប់ កម្លាំង ចលករ ដែល អាច ជះ ឥទ្ធិ ពល ចំពោះ ពិភពលោក។ មតិសាធារណៈ បាន វាយ តម្លៃ យ៉ាង សកម្ម ជា ទូទៅ ចំពោះការ ប្រាស្រ័យ ទាក់ ទង ជាន់ ខ្ពស់ រវាង ចិន និង សហរដ្ឋ អាមេរិក នា ពេល ថ្មីៗ កន្លង ទៅ នេះ។ អ្នក ផង ទាំង ពួង ជឿជាក់ ថា ប្រសិនបើ ទំនាក់ទំនង ចិន – អាមេរិក សម្រេចបាន នូវ ការ អភិវឌ្ឍ ប្រកបដោយ ស្ថិរភាព ភាព រឹង មាំនិង និរន្តរភាព នោះ វា ពិតជា នឹង នាំមក នូវ ដំណឹង ល្អ កាន់ តែ ច្រើន ដល់ ពិភពលោក ជា មិន ខាន ទំនាក់ទំនង ចិន – អាមេរិក ដែល ប្រកប ដោយ ស្ថិរភាព ភាព រឹង មាំ និង និរន្តរភាព វាសម ស្របនឹង ផលប្រយោជន៍ រួម របស់ ប្រទេស ទាំងពីរ និង ការរំពឹងទុករបស់សហគមន៍អន្តរជាតិ៕
ដោយ ៖ សិលា