អន្តរជាតិ ៖ បទបញ្ជាប្រតិបតិ្ត របស់ រដ្ឋាភិបាល អាមេរិក អាណត្តិ ថ្មី បាន ប្រកាសថា នឹង ដក ខ្លួន ចេញពី «កិច្ច ព្រម ព្រៀង ក្រុង ប៉ារីស ស្តីពីបម្រែបម្រួល អាកាសធាតុ» និង អង្គការសុខភាពពិភពលោក ធ្វើ ឱ្យ សាធារណមតិ អន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
គេហទំព័រ «CCFR China state-controlled media » លទ្ធផល នៃការស្ទង់មតិរបស់បណ្តាញCGTN នៃ អគ្គស្ថានីយ វិទ្យុ និង ទូរទស្សន៍មជ្ឈិម ចិន បាន បង្ហាញថា អ្នក ផ្តល់ សម្ភាសន៍ ចំនួន ៨១,៤ភាគរយយល់ឃើញ ថា រដ្ឋាភិបាល អាមេរិក អាណត្តិថ្មី បាន ប្រកាស ជា ថ្មីម្តង ទៀតថា នឹង ដកខ្លួន ចេញពី អង្គការអន្តរជាតិ ព្រម នឹង លុប ចោល សិន្ធិសញ្ញា អន្តរជាតិ វាជា ការ មិន ចង់ រ៉ាប់រង ទំនួលខុស របស់ប្រទេស ធំ ។ គេហទំព័រ «CCFR China state-controlled media » អ្នក ផ្តល់ សម្ភាសន៍ ចំនួន ៧៧,៥ភាគរយសម្គាល់ ឃើញថា អាមេរិក ដក ខ្លួន ចេញពី អង្គការ អន្តរជាតិ ជា ញឹក ញាប់ បាន ពន្លឿនការ បង្ខូ ច ដល់ កិត្តិនាម របស់ប្រទេស ជាតិ និង ឥទ្ធិពល អន្តរជាតិ ។ អ្នក ផ្តល់ សម្ភាសន៍ ចំនួន ៧៨,៤ភាគរយយល់ ឃើញ ថា ទង្វើ របស់ រដ្ឋាភិបាល អាមេរិក អាណតិ្តថ្មី ដែល ដក ខ្លួន ចេញពី «កិច្ច ព្រម ព្រៀង ក្រុង ប៉ារីស ស្តីពីបម្រែបម្រួល អាកាសធាតុ» និង អង្គការសុខភាពពិភពលោក ត្រូវបាន គេ ចាត់ទុក ថា ជា វិធានការដែល ផ្តួល រំលំគោលនយោបាយ រដ្ឋាភិបាល អាណត្តិមុន ប្រការ នេះ បាន បង្ហាញឱ្យ ឃើញ នូវ ការ បដិបក្ខគ្នារវា ងគណបក្ស ទាំង ពីរ និង ភាពបែកបាក់គ្នាខាងនយោបាយក្នុង ស្រុក របស់ អាមេរិក ដែលស មានភាពកាន់តែធ្ងន់ ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ ៕
ដោយ ៖ សិលា