អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅរសៀលថ្ងៃទី២២ខែមករា ក្រោមធាតុអាកាសរងាខ្លាំង លោកXi Jinping អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញចុះទៅដល់ភូមិ Zhujiagou ឃុំ Mingshui ជនជាតិManនៃស្រុក Suizhong ទីក្រុង Huludao ខេត្ត Liaoning ដើម្បីសួរសុខទុក្ខមហាជនរងគ្រោះ និងចុះត្រួតពិនិត្យពីសភាពការណ៍ស្តារឡើងវិញក្នុងតំបន់ បន្ទាប់ពីកើតគ្រោះទឹកជំនន់កាលពីឆ្នាំមុន។
គេហទំព័រ «CCFR China state-controlled media » លោកបានចូលទៅកាន់ផ្ទះអ្នកភូមិដែលបានរើចូលស្នាក់នៅផ្ទះថ្មីមុនរដូវរងាដើម្បីស្វែងយល់អំពីសភាពការណ៍ដូចជាគុណភាពនៃផ្ទះថ្មីនិងការធានាខាងជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕
...
ដោយ ៖ សិលា