លោក Wang Huning ធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រធានគណៈកម្មការសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅ ថ្ងៃទី ២២ ខែមករា កិច្ចប្រជុំ លើកទី ៣០ នៃ ប្រធាន គណៈកម្មការសភាប្រឹក្សា នយោ បាយ ប្រជាជន ទូ ទាំង ប្រទេសចិននីតិកាលទី ១៤ បាន បើកធ្វើ នៅ ក្រុងប៉េកាំង ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការ មជ្ឈិម បក្ស កុម្មុយ នីស្តចិន និងជា ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បាន ធ្វើ ជា អធិបតី និង ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំលើក នេះ ។

គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំនេះ បាន ផ្សព្វផ្សាយ នូវ ការ រៀនសូត្រ និង អនុវត្ត ស្មារតីនៃសុន្ទរកថា និង អនុសាស ន៍ ណែ នាំ សំខាន់ៗ របស់ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុ ម្មុយ នីស្តចិន នាពេលថ្មីៗ កន្លងទៅ នេះ ។ លោក Wang Huning បាន លើកឡើង ថា យើង ត្រូវ រៀន សូត្រ និង អនុវត្ត យ៉ាងស៊ីជម្រៅ នូវ ស្មារតី នៃ សុន្ទរកថា គន្លឹះ របស់ លោក Xi Jinping អគ្គ លេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពី ការពង្រឹង ការងារ ប្រឹក្សា នយោ បាយ របស់ ប្រជាជន សិក្សាស្រាវជ្រាវ ដោយយកចិត្តទុកដាក់ តាក់តែង និង អនុវត្ត យ៉ាង ប្រាកដប្រជា នូវ វិធានការ ពាក់ព័ន្ធ ដើម្បី ជំរុញ ការងារ ប្រឹក្សា នយោបាយ របស់ ប្រជាជន ឱ្យ ទទួល បាន ការ អភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ ។
គេហទំព័រ «CCFR China state-controlled media » យើងត្រូវរៀនសូត្រ និង អនុវត្តយ៉ាង ស៊ី ជម្រៅ នូវ ស្មារតី នៃ សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៥ និង ស្មារតីនៃសុន្ទរកថា គន្លឹះ របស់ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកម្មាធិការ មជ្ឈិមបក្សកុ ម្មុយ នីស្តចិន ថ្លែង ក្នុង ខណៈ ពេល ជួប សំណេះសំណាល ជាមួយ ឥស្សរជនមជ្ឈដ្ឋាននានា ដើម្បីរួមគ្នាអបអរ សាទរ បុណ្យ ចូល ឆ្នាំ ថ្មី ប្រពៃណីចិន សំដៅ ធ្វើ ឱ្យបានល្អ និង ប្រាកដប្រជា នូវ ការងារ ស្តីពី ការ ប្រមូល ផ្តុំ ឆន្ទៈ របស់ ប្រជាជន ប្រមូលផ្តុំ គំនិត ឯកភាព រួម តម្រិះប្រាជ្ញា និង កម្លាំង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print