យុវជនពីរនាក់ជិះម៉ូតូ ប្រើបំពង់ស៊ីមាំងកែច្នៃបំពងសំឡេងលឺខ្លាំង ត្រូវនគរបាលស្រុកកំពង់សៀមឃាត់ខ្លួនអប់រំ និងដករហូតម៉ូតូទុករយ:ពេលបីខែ

ចែករំលែក៖

ខេត្តកំពង់ចាម÷ យុវជនពីរនាក់ បានធ្វើសកម្មភាព ជិះម៉ូតូ ប្រើបំពង់ស៊ីមាំងកែច្នៃបំពងសំឡេងលឺខ្លាំងៗ នៅថ្ងៃទី ២៣ ខែមករា  ឆ្នាំ២០២៥ នេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម ឃាត់ខ្លួនធ្វើការអប់រំ និងរក្សាម៉ូតូទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមរយៈពេល ៣ ខែ ។

លោក ទុន ណេត អភិបាលស្រុកកំពង់សៀម បានឱ្យដឹងថា ក្រោយេពីទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហេងវុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន  អធិការនគរបាលស្រុកកំពង់សៀម បានចាត់កម្លាំងកម្លាំងសមត្ថកិច្ចជំនាញ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះមិត្ត ចុះធ្វើការបង្ក្រាបក្មេងទំនើងចំនួន ២នាក់ក្នុងករណីប្រើប្រាស់ម៉ូតូស៊ីមាំងប្រែន (បំពងសម្លេង) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិមោះចាស់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៥។

ជនបង្កក្នុងករណីខាងលើនេះ មានឈ្មោះ ១. ឈ្មោះ  ឈុំ អានុន  ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបររត់តុ និង២.ឈ្មោះ  វាសនា ណារីដូ  ភេទប្រុស អាយុ ១៥ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស អ្នកទាំង២ មានទីលំនៅភូមិព្រែកជីក សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោកអភិបាលស្រុកបញ្ជាក់ថា បច្ចុប្បន្នយុវជនទាំងពីរនាក់ បាននាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចនគរបាលធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យានៅ ចំពោះមុខអាណាព្យាបាលយកត្រឡប់ទៅអប់រំបន្តនៅមូលដ្ឋានវិញ ។

...

ចំពោះវត្ថុតាងសមត្ថកិច្ចយើងបានធ្វើការដករហូតម៉ូតូដើម្បីរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សៀមរយៈពេល៣ខែ ជាបណ្ដោះអាសន្នសិន តាមបញ្ជារបស់ លោក វង្សប៊ុន វិសុទ្ធ  ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print