ដាក់រឡូភ្លេីងលេីពូកឆ្លងចរន្តអគ្គិសនីឆេះបន្ទប់កម្មករស្នាក់នៅផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖​ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យបានឆាបឆេះផ្ទះជួសជុលម៉ូតូមួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៥​ នៅភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ​ មានទទឹង៦ម៉ែត្រ​ បណ្តោយ១៦​ ម៉ែត្រ​ ម្ចាស់ផ្ទះឈ្មោះវុទ្ធី​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីម៉ូតូនៅខាងក្រោមស្រាប់តែមានឃេីញផ្សែងហុយចេញពីបន្ទប់ជាប់ទី១​ ដែលជាបន្ទប់សម្រាប់កម្មករស្នាក់នៅ​ យ៉ាងខ្មួរខ្មាញ់​ ភ្លាមនោះកម្មករក៏ដូចជាបងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពុងពន្លត់អគ្គិភ័យមកបាញ់ពន្លត់​ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន​ ទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម​ ក្រុមរថយន្តពន្លត់អគ្គិភ័យរថយន្តអង្គភាព៧១១​ កងពលតូចលេខ៧០បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង​ ចុះមកដល់ចំណុចកេីតហេតុភ្លាមៗ​ តែមិនបានប្រេីប្រាស់ទឹកនោះទេដោយសារតែអគ្គិភ័យត្រូវបានបងប្អូនពន្លត់រលត់ទៅហេីយ។

...

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីមិនមានមនុស្សរងរបួសនោះទេដោយខូចខាត​ ពូក​ ពួយខ្មេីយ​ និងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print