ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យបានឆាបឆេះផ្ទះជួសជុលម៉ូតូមួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនោះ មានទទឹង៦ម៉ែត្រ បណ្តោយ១៦ ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះវុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីម៉ូតូនៅខាងក្រោមស្រាប់តែមានឃេីញផ្សែងហុយចេញពីបន្ទប់ជាប់ទី១ ដែលជាបន្ទប់សម្រាប់កម្មករស្នាក់នៅ យ៉ាងខ្មួរខ្មាញ់ ភ្លាមនោះកម្មករក៏ដូចជាបងប្អូនប្រជាពលរដ្ឋនាំគ្នាយកបំពុងពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យរថយន្តអង្គភាព៧១១ កងពលតូចលេខ៧០បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង ចុះមកដល់ចំណុចកេីតហេតុភ្លាមៗ តែមិនបានប្រេីប្រាស់ទឹកនោះទេដោយសារតែអគ្គិភ័យត្រូវបានបងប្អូនពន្លត់រលត់ទៅហេីយ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីមិនមានមនុស្សរងរបួសនោះទេដោយខូចខាត ពូក ពួយខ្មេីយ និងសម្ភារៈមួយចំនួនតែប៉ុណ្ណោះ៕ ដោយ៖សុខាសែនជ័យ