អន្តរជាតិ ៖ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២៣ ខែមករា តាម ម៉ោងក្នុងតំបន់ លោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា អង្គការ ពាណិជ្ជកម្មពិភពលោក ដែល កំពុង ចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ នៃវេទិកា សេដ្ឋកិច្ច ពិភពលោក នៅទីក្រុង Davos ប្រទេសស្វ៊ីស បានថ្លែង ថា សង្គ្រាមពាណិជ្ជកម្ម ដែល ពាក់ មុខ យក្ស ដាក់គ្នា ណាមួយ នឹង នាំមកនូវផល វិបាក ដែលមានលក្ខណៈមហន្តរាយ ដល់ កំណើន សេដ្ឋកិច្ច សកល ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Ngozi Okonjo-Iweala បានលើក ឡើង ទៀត ថា ប្រសិនបើ យើង ចាត់វិធានការ សង សឹក ដែលពាក់ មុខ យក្ស ដាក់គ្នា មិនថា ជា ការ ដំឡើង ពន្ធគយ ២៥ ភាគយ ឬ មួយ ក៏ ៦០ ភាគ រយ ក្តី នោះ សេដ្ឋកិច្ចសកល នឹង រង ការ ខាត បង់ ចំនួន ពីរខ្ទង់ ដែលវាជា លក្ខណៈ មហន្ត រាយ ។ បើមើលពីចក្ខុវិស័យវែងឆ្ងាយ ការខាតបង់ នៃ ទំហំ សរុប របស់ សេដ្ឋកិច្ច សកល នឹង ល្មើស នឹង ទំហំសេដ្ឋកិច្ចសរុប របស់ ប្រទេសជប៉ុន និង កូរ៉េ ខាង ត្បូង ។
គេហទំព័រ «CCFR China state-controlled media » លោក Valdis Dombrovskis សមាជិកគណៈកម្មការពាណិជ្ជកម្មនៃ គណៈកម្មាធិការ សហ ភាព អឺរ៉ុប បានថ្លែង ថា បញ្ហាវិសមភាព ខាង ប្រាក់ចំណូល នៅក្នុង សហរដ្ឋអាមេរិក បាន បង្ក ឱ្យ មាន បញ្ហានយោបាយ មួយចំនួន ប៉ុន្តែលោកត្រាំ ប្រធានាធិបតីអាមេរិក គួរ ប្រើ វិធី សាស្រ្ត ផ្សេង ទៀត ដើម្បី ដោះស្រាយ បញ្ហាវិសមភាព ខាង ប្រាក់ចំណូល តែ មិនគួររំពឹង ទុក លើ ការ ដោះស្រាយ បញ្ហានយោបាយ តាមរយៈ ការ ដំឡើង ពន្ធគយ នោះឡើយ ៕
ដោយ ៖ សិលា