លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តខែកុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប ស្តីពីសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តខែកុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៅសាលប្រជុំនាយកដ្ឋាន នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ, លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន, នាយ នាយរងការិយាល័យ និងមន្រ្តីពាក់មួយចំនួន។

ផ្តើមចេញពីបញ្ហាប្រឈម លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានណែនាំ និងដាក់ទិសដៅបន្តដើម្បីបង្ការ ទប់ស្កាត់ និងសង្គ្រោះ រួមមាន ដូចខាងក្រោម​៖

*១-ការគ្រប់គ្រងកម្លាំងនៅក្នុងដៃគឺជាការចាំបាច់បំផុត ក្នុងការបែងចែកវេនទទួលខុសត្រូវ និងត្រូវចេះលើកទឹកចិត្តដល់មន្រ្តីក្រោមឱវាទ ជាពិសេសមន្រ្តីរបស់យើងដែលមានជំងឺ ត្រូវចុះទៅសួរសុខទុក្ខ។
*២-ការគ្រប់គ្រងមធ្យោបាយនៅតាមបណ្តារាជធានី-ខេត្ត ការថែទាំសម្ភារមធ្យោបាយគឺជាការចាំបាច់ ជាពិសេសត្រូវហ្វឹកហាត់សម និងបំប៉នជំនាញដល់មន្រ្តីជាប្រចាំ។
*៣-ពាក់ព័ន្ធការគ្រប់គ្រងភូមិសាស្រ្ត មន្រ្តីនៅតាមបណ្តារាជធានី-ខេត្ត ត្រូវតែស្គាល់ផែនទីភូមិសាស្រ្តឲ្យបានច្បាស់ រួមទាំងការទំនាក់ទំនងរវាងខេត្តជាប់គ្នា គឺយើងអាចជួយអន្តរាគមន៍ទាន់ពេលវេលា ។
*៤-ពាក់ព័ន្ធការផ្សព្វផ្សាយអប់រំ គឺយើងមានយន្តការរួចហើយ ក្នុងការចុះផ្សព្វផ្សាយឲ្យដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ។
*៥-ពាក់ព័ន្ធកិច្ចប្រតិបត្តិការរាល់អគ្គិភ័យកើតឡើង សំខាន់អង្គភាពមួយត្រូវមានមេបញ្ជាការមួយដឹកនាំបញ្ជាដោយផ្ទាល់ ហើយមេបញ្ជាការ គឺជាអ្នកយល់ជំនាញក្នុងការគ្រប់គ្រង បង្ការ ពន្លត់ និងសង្រ្គោះនៅកន្លែងកើតហេតុ ហើយមេបញ្ជាការនេះទៀតសោធន៍ ត្រូវទំនាក់ទំនងទៅអាជ្ញាធរដែនដីឲ្យបានមុនរថយន្តពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុ ជាពិសេសត្រូវចេះសហការគ្នាជាមួយអាជ្ញាធរដែនដី។ បន្ទាប់ពីសង្គ្រោះជូនពលរដ្ឋរួចហើយ ត្រូវមានរបាយការណ៍បឋម។

...

ចុងក្រោយនេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានផ្តាំផ្ញើក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ ទាំងមុន និងក្រោយ សូមឲ្យកងកម្លាំងពង្រឹងវិន័យ វេនប្រចាំការ ការបើកបរគោរពច្បាប់ចរាចរណ៍៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print