ខេត្តរតនគិរី៖ លោកវេជ្ជៈបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានអោយដឹងថា ការពិនិត្យ និង
ព្យាបាលជំងឺខាងលើនេះមានរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
ហើយរយៈពេល៤ថ្ងៃនេះឃើញថាប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ច្រមុះ បំពង់ក ត្រចៀក បានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃយ៉ាងច្រើនកុះករ។
លោកថា ការពិនិត្យ និងព្យបាលនេះ ខាងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី សហការជាមួយមជ្ឈ
មណ្ឌលវះកាត់កុមារ(ពេទ្យគៀនឃ្លាំង) និង មានវេជ្ជ. Karl A.Holzinger មកពីសហរដ្ឋអាមេរិកចូលរួមពិនិត្យព្យាបាលផងដែរ ។
ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យបាលជំងឺភ្នែកជូនប្រជាពលរដ្ឋបាន
ចំនួន៣៣០នាក់ក្នុងនោះ ជំងឺដក់ទឹកក្នុងភ្នែក០៧នាក់.
ជំងឺបាយភ្នែក៧៥នាក់. កន្ទុយថ្លែន៥៨នាក់. រលាកភ្នាស សរ៣០នាក់. ភ្នែកធម្មតា២០០នាក់ និងបកបាយ
ភ្នែក៤៧នាក់។
ដោយឡែកអ្នកជំងឺ ត្រចៀក ច្រមុះ បំពង់ក ចំនួន១៧៨នាក់ ក៏បានទទួលការពិនិត្យ និងព្យាបាលផងដែរ។
សូមបញ្ជាក់ថា ហើយ ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌល
វះកាត់កុមារ(ពេទ្យគៀនឃ្លាំង)បានមកធ្វើកិច្ចសហការណ៍ជាមន្ទីរពេទ្យបង្អែកខេត្តរតនគិរីក្នុងការជួយវះកាត់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃដែលមានបញ្ហាភ្នែកឡើងបាយ ត្រចៀក បំពង់ក ច្រមុះនៅមន្ទីរបង្អែកខេត្តរតនគីរី៕
ដោយ៖ ជីវ័ន្ត