តោះ​! មកស្វែងយល់ពីល្បិចឆបោក​ Phishing និង Scam

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែមករា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ បច្ចុប្បន្នការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល​ និងបណ្តាញអ៊ីនធឺណិតមានសន្ទុះលឿនក្រោមចរន្តនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏បានបង្កឱ្យមានហានិភ័យជាច្រើន ក្នុងនោះមានជាទម្រង់បោកប្រាស់ ឬបន្លំតាមប្រព័ន្ធអ៊ីនធឺណិត ។

ពាក់ព័ន្ធនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមលើកយកអត្ថបទស្វែងយល់ពីនិយមន័យពាក្យគន្លឹះ Phishing និង Scam ព្រមទាំងវិធីសាស្រ្តទូទៅនៃការបោកប្រាស់ ដូចខាងក្រោម ៖

១. Phishing៖​ គឺជាប្រភេទបទល្មើសបច្ចេកវិទ្យា ដែលឧក្រិដ្ឋជនក្លែងបន្លំជាស្ថាប័ន/ក្រុមហ៊ុន ឬជាបុគ្គលណាម្នាក់ លួងលោម​ ឬបោកបញ្ឆោត​ជនរងគ្រោះយកព័ត៌មានសំខាន់ៗ មួយចំនួនដូចជា ឈ្មោះគណនី និងលេខសម្ងាត់សម្រាប់ Login ចូលទៅកាន់គណនីបណ្តាញសង្គម ( Telegram, Facebook, Tiktok​ជាដេីម) ឬលេខគណនី ឬកាតធនាគារជាដើម។

២. Scam៖​ គឺជាប្រភេទបទល្មើសបច្ចេកវិទ្យា ដែលឧក្រិដ្ឋជនបានរៀបគម្រោងឆបោកប្រាក់ពីបុគ្គលណាម្នាក់ ក្នុងទម្រង់ផ្សេងៗដូចជា សន្យាស្វែងរកការងារ ឈ្នះឆ្នោត ការវិនិយោគ មនោសញ្ចេតនា ស្នេហា ឬអាពាហ៍ពិពាហ៍ក្លែងក្លាយជាដើម។​

...

វិធីសាស្រ្តបញ្ចុះបញ្ចូលជនរងគ្រោះតាមរយះការហៅទូរសព្ទ អ៊ីមែល ប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ដើម្បីឱ្យជនរងគ្រោះមានទំនុកចិត្ត រួចធ្វើការបោកប្រាស់។
ក្រុមការងារបច្ចេកទេសនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកវីធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ Phishing និង Scam ដូចខាងក្រោម៖
-​ ពិចារណា​ ឬផ្ទៀងផ្ទាត់មុនចុចលើតំណភ្ជាប់​ (Link)​ ដែលសង្ស័យក្នុងបណ្តាញទំនាក់ទំនងសង្គម​
-​ កំណត់លេខសម្ងាត់គណនីបណ្តាញសង្គមឱ្យបានរឹងមាំ​ (ពិបាកទស្សទាយ) និងបើកមុខងារការពារសុវត្ថិភាព Two-Factor Authentication (2FA)
-​ ធ្វើបច្ចុប្បន្នភាព​ (update)​ កម្មវិធីទូរស័ព្ទ កុំព្យូទ័រ ឬ​Software ឲ្យបានទៀតទាត់
– ត្រួតពិនិត្យប្រតិបត្តការគណនីបណ្តាញសង្គម, គណនីធនាគារ និងកាតធានាគារជាប្រចាំ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print