នាយករដ្ឋមន្ត្រីណែនាំក្រសួងកសិកម្ម និងក្រសួងធនធានទឹក បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំងជូនពលរដ្ឋឱ្យបានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹក និងឧតុនិយម ត្រូវបន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំង ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ។ នេះជាការណែរនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ម្សិលមុិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឱ្យដឹងថា មុនបិទអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជា បណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់ រាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចអន្តរាគមន៍ ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា ។

ដើម្បីពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាព ក្នុងការរក្សាថ្លៃ កសិផល ក៏ដូចជា ការពង្រឹងនយោបាយគ្រប់គ្រងទឹក សម្រាប់រដូវប្រាំងនេះ សម្តេចធិបតី បានណែនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង ក្រសួងធនធានទឹក និងឧតុនិយម បន្តដោះស្រាយបញ្ហាស្រូវ និងទឹកក្នុងរដូវប្រាំង ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print