ប្រវត្តិសាស្រ្តខ្មែរសម័យមុនអង្គរ

ចែករំលែក៖

ភ្នំពេញ ៖ ប្រវត្តិសាស្ត្រ ខ្មែរសម័យមុនអង្គរ

១-ការករកើតអារ្យធម៌ខ្មែរ

ក-ពិភពលោកនៅសម័យមុនគ្រិស្តសករាជ

បុរេប្រវត្តិ គឺជាសម័យកាល ដែលគេគិតចាប់ពីមនុស្សចេះដើរដោយជើងក្រោយទាំងពីរ ហើយចាប់ប្រើដៃសម្រាប់ប្រើប្រាស់។ ប្រវត្តិសាស្ត្រ មនុស្សជាតិចាប់ផ្តើមប្រមាណជា៦លានឆ្នាំមុន នៅពេលដែលសត្វស្វា Ape ចាប់ផ្តើមដើរត្រង់ខ្លួន។ ពូជមួយ គឺ Homo erectus រៀនប្រើប្រាស់ភ្លើង និង ប្រើថ្មជាឧបករណ៍។ សម័យបុរេប្រវត្តិសាស្ត្រ គឺចាប់ពីរយៈពេលប្រមាណ ៣លានឆ្នាំរហូតដល់៣ ២០០ឆ្នាំមុនគ.ស. ដែលជាឆ្នាំកំណើតអក្សរនៅ មជ្ឈិមបូព៌ា។ សម័យបុរេប្រវត្តិសាស្រ្តចែកចេញជាយុគចំនួន៣គឺ ៖ (១) យុគថ្មបំបែក (Paléolithique) ចាប់ពីពេលមានមនុស្សរហូតដល់ឆ្នាំ៦ ០០០ មុនគ.ស. (២) យុគថ្មរំលីង (Néolithique) ពី៦ ០០០ឆ្នាំមុនគ.ស.ដល់ ២ ០០០ ឆ្នាំមុនគ.ស. និង (៣) យុគប្រើប្រដាប់ប្រដាធ្វើពីលោហធាតុ ពី ២ ០០០ ឆ្នាំមុនគ.ស.។

កំណាយបុរាណវិទ្យាបានរកឃើញថា នៅអាស៊ីអាគ្នេយ៍មានអំបូរ មនុស្ស Homo erectus រស់នៅប្រមាណជា១, ៥លានឆ្នាំមុន ហើយពូជអំបូរម៉ុងហ្គោលឡូអិត និងអូស្រ្ដឡូអីតមានវត្តមាននៅក្នុងតំបន់ជាយូរយាណាស់ មកហើយ។ នៅឆ្នាំ២០០ ០០០មុនពូជសាសន៍មនុស្ស Homo sapiens បាន លេចរូបរាងឡើង។ មនុស្សនេះរស់នៅជាអ្នកបរបាញ់ និងប្រមូលផល ហើយ រស់នៅគ្រប់ទិសទីកន្លែងលើភពផែនដី។ វប្បធម៌ហាវប៊ីញ (Hoabinh) គឺ ជាមូលដ្ឋានគ្រឹះនៃការវិវត្តសង្គម និងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ដោយពួកគេ រស់នៅមុនយុគថ្មរំលីងពី១៣ ០០០ឆ្នាំដល់៤ ០០០ឆ្នាំមុនគ.ស.។ ពួកគេ រស់នៅដោយបរបាញ់សត្វ ប្រមូលអាហារ និងនេសាទ។ ប្រមាណជា ៩ ៥០០ឆ្នាំមុនគ.ស. ប្រជាជននៅអេហ្សីបចាប់ផ្តើមចេះធ្វើស្រែចម្ការ ដែល នាំមនុស្សឱ្យរស់នៅតាមរបៀបថ្មី។ គេហៅយុគនេះថាយុគថ្មបំបែក។ តំបន់ មេសូប៉ូតាមីបានក្លាយទៅជាវាលស្រែដ៏ធំល្វឹងល្វើយ តាមដងទន្លេនីល ទីហ្គ្រីស និងអឺហ្វ្រាត។ ស្ដេចហ្វារ៉ាអុង Djoser ដែលគ្រងរាជ្យនៅ ២៦៧០- ២៦៥១ឆ្នាំមុនគ.ស. បានសាងសង់ពីរ៉ាមីដទី១។ នៅពេលដែលអារ្យធម៌ កាន់តែមានភាពសម្បូរណ៍បែបឡើង មនុស្សចាប់ផ្តើមសរសេរ ហើយ ពួកអេហ្សីបបានបង្កើតអក្សរមុនគេ ដើម្បីកត់ត្រាទុកនូវការធ្វើពាណិជ្ជកម្ម អក្សរសាស្ត្រ សាសនា ច្បាប់ និងកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមនុស្ស ជាតិ។ ពួកអេហ្សីបប្រើប្រាស់រូបភាពនៃរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដើម្បី កត់ត្រាគំនិត និងសំឡេង។

...

នៅអំឡុងជាង១ ៥០០ឆ្នាំមុនគ.ស. ជនជាតិអាបាន (Aryans) បាន មកតាំងទីលំនៅនៅឥណ្ឌាភាគពាយ័ព្យ ដោយនាំមកនូវព្រហ្មញ្ញសានាមក ផងដែរ ដែលមានគម្ពីរវេទជាមូលដ្ឋាន និងភាសាសំស្ក្រឹតជាភាសាយាន។ ចាប់ពីសតវត្សទី៩មុនគ.ស. ពួកអាស៊ីរី (Assyrians) នៅភាគខាងជើង ម៉េសូប៉ូតាមី បានបង្កើតជាអាណាចក្រអាស៊ីរីដ៏ធំមួយ ដែលមានព្រំដែន លាតសន្ធឹងពីអេហ្សីបដល់អីរ៉ាក់។ តែក្រោយមក ពួកបាប៊ីឡូនបានកម្ទេច អាណាចក្រនេះចោលទៅ ។ (នៅមានត) ៕
ដោយ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print