អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ២២ ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាព ពិសេស ប្រចាំ ប្រេស៊ីល នៃ ព្រឹត្តិការណ៍ “ទស្សនា រាត្រីសមោសរ អបអរសាទរ បុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណី ចិន” របស់ អគ្គ ស្ថានីយ វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន រៀបចំធ្វើ នៅ ក្រុង São Paulo ។ គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្តចិន និង ជា អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បាន ថ្លែង សុន្ទរកថា តាមប្រព័ន្ធ វី ដេ អូ ។
គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong បានលើកឡើងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មិនត្រឹមតែបាន ក្លាយ ជា ថ្ងៃ ឈប់សម្រាករបស់អង្គការសហប្រជាជាតិប៉ុណ្ណោះទេ ថែមទាំង ក៏ ត្រូវបានដាក់ បញ្ចូល ក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្យជាតិនៅឆ្នាំ ២០២៤ ទៀតផង ។ ពី”ចូលឆ្នាំចិន” ដល់”ចូលឆ្នាំពិភពលោក” បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន មាន ភាពទាក់ទាញ ដ៏ វិសេស វិសាល ក្នុងចំណោមអរិយធម៌ពិភពលោក ។ ក្នុងនាមជារាត្រីសមោសរ អបអរ សាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនលើកដំបូង បន្ទាប់ ពី បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានដាក់បញ្ចូល ក្នុង បញ្ជី សម្បតិ្ត បេតិកភណ្ឌ វប្បធម៌ អរូបីដោយជោគជ័យ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ នេះ នឹង ពង្រីក ឧត្តមភាព នៃ ការ ផ្សព្វផ្សាយ ជា ៨២ ភាសា របស់ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍ មជ្ឈិម ចិន ប្រើប្រាស់ ការច្នៃប្រឌិត ថ្មី ផ្នែក បច្ចេកវិទ្យា “5G+4K/8K+AI” របស់ អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍ មជ្ឈិម ចិន ដើម្បីផ្តល់ជូន ទស្សនិកជនចិន និង បរទេស នូវ ចំណីចក្ខុ ដ៏ ពិសេស ដែល ពោរពេញ ទៅដោយ បរិយាកាស ដ៏សប្បាយ រីករាយ និង សិរីមង្គល៕
ដោយ ៖ សិលា