បង្ហោះវីដេអូលើ TikTok គំរាមកំហែងលោក ដូណាល់ ត្រាំ ត្រូវបានចាប់ខ្លួន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរនៅសហរដ្ឋអាមេរិក បានឱ្យដឹងថា បុរសម្នាក់ដែលបាននិយាយថា ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចាំបាច់ត្រូវតែរងការធ្វើឃាត ហើយបានបង្ហោះវីដេអូកាន់កាំភ្លើងសម្ញែង នៅលើបណ្តាញសង្គមថែមទៀតនោះ ត្រូវបានចាប់ខ្លួន។

អាជ្ញាធរអាមេរិក បាននិយាយថា បុរសឈ្មោះ Douglas Thrams អាយុ២៣ឆ្នាំ បានបង្ហោះវីដេអូជាច្រើន នៅលើកម្មវិធី TikTok កាលពីចន្លោះថ្ងៃចន្ទ ជាពេលលោក ត្រាំ ស្បថចូលកាន់តំណែង និងថ្ងៃពុធសប្តាហ៍នេះ ដែលគំរាមកំហែងអំពីការប្រើហិង្សាប្រឆាំងរដ្ឋាភិបាល ក្នុងនោះមានទាំងវីដេអូកាន់កាំភ្លើងសម្ញែង និងវីដេអូនិយាយថា អគាររដ្ឋាភិបាលនានាត្រូវតែរងការបំផ្ទុះគ្រាប់បែកជាបន្ទាន់ ហើយលោក ត្រាំ ចាំបាច់ត្រូវតែរងការធ្វើឃាត ដោយលើកនេះ គឺកុំបាញ់ខុសឱ្យសោះ។
គួរបញ្ជាក់ថា លោក ត្រាំ បានក្លាយជាគោលដៅ នៃការប៉ុនប៉ងធ្វើឃាតដល់ទៅ២លើក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២៤។ ក្នុងនោះ ១លើកបានកើតឡើងអំឡុងពេលជួបជុំក្រុមអ្នកគាំទ្រនៅឯទីក្រុង Butler រដ្ឋ Pennsylvania ជាទីដែលលោក ត្រាំ បានរងរបួសចំស្លឹកត្រចៀក៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print