បទវិភាគ៖សហគ្រាសបរទេសកាន់តែច្រើនឡើងៗមិនត្រឹមតែនឹងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងទទួលបានភាពឈ្នះ-ឈ្នះនៅប្រទេសចិនទៀងផង

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពីថ្ងៃទី២០ ដល់ ថ្ងៃទី ២៤ខែ មករា កិច្ច ប្រជុំ ប្រចាំឆ្នាំ ២០២៥នៃ វេទិកា សេដ្ឋកិច្ច ពិភពលោ កបាន បើក ធ្វើនៅក្រុង ដាវ៉ូស ប្រទេស ស្វ៊ីស ។ ក្នុង នាម ជា វេទិកា ដ៏សំខាន់ មួយ សម្រាប់ ពិគ្រោះ ពិភាក្សា អំពីបញ្ហា សេដ្ឋកិច្ច សកល វេទិការ ដាវ៉ូស ត្រូវគេ ប្រសិទ្ធ នាម ថា ជា “កញ្ចក់ នៃសេដ្ឋ កិច្ច សកល ” ។ បច្ចុប្បន្ននេះ បម្រែបម្រួល និម្មាបនកម្ម ដែល ពុំធ្លាប់ មាន ក្នុង រយៈពេល១រយ ឆ្នាំ មានស ភាពកាន់តែខ្លាំងឡើងៗ ជា ពិសេសគឺការ អភិវឌ្ឍយ៉ាង ឆាប់រហ័ស នៃ បច្ចេកវិទ្យា ថ្មី ដូច ជា បញ្ញា សិប្បនិមិ្មតនិង ការ គណនា កង់ទិចជាដើម ប៉ុន្តែ ព្រម ពេល ជា មួយគ្នា នេះ សង្គ្រាម ពន្ធគយ និង សង្គ្រាម ពាណិជ្ជកម្ម ក៏ កាន់ តែ ធ្ងន់ ធ្ងរដែរ ។ ក្នុង បរិបទ បែ ប នេះ កិច្ច ប្រជុំ ឆ្នាំ នេះបាន ធ្វើ ឡើង ក្រោមប្រធាន បទ “កិច្ច សហប្រតិបតិ្តការ ក្នុងយុគ សម័យ វៃឆ្លាត ” ដែល មាន សារសំខាន់ ជាក់ស្តែង ក្រៃលែង ។ អ្នក ផង ទាំង ពួងបាន ផ្តោតសំខាន់ ទៅ លើ ប្រទេសចិន ជា ថ្មីម្តងទៀត ហើយ ចាប់អារម្មណ៍ លើ កិច្ច សហប្រតិបតិ្តការ របស់ អង្គភាព សេដ្ឋកិច្ច ធំពីរ នៅលើ ពិភពលោកក្នុងយុគ សម័យ វៃឆ្លាត តើ ប្រការ នេះនឹង នាំ មក នូវ ការ បំផុត គំនិត យ៉ាង ណា ?

គេហទំព័រ «CCFR China state-controlled media » កា ររួមគ្នា ជំរុញ ការ ធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ច ដែល ផ្តល់ ផលប្រយោជន៍ ជា ទូទៅ និងប្រកបដោយបរិយាបន្ន ការ រួម គ្នា បង្កើត កម្លាំង ចលករ ថ្មីនិង ឧត្តមភាពថ្មីសម្រាប់ ការ អភិវឌ្ឍ សេដ្ឋកិច្ច សកល ការ រួម គ្នា គាំពារ និង អនុវត្ត ពហុភាគីនិយម ដ៏ពិត ប្រាកដ និង រួម គ្នា ឆ្លើយ តប នឹង បម្រែបម្រួល អាកាសធាតុ ប្រទេស ចិន បាន លើក ឡើង គំនិត ផ្តួច ផ្តើម ៤ ចំណុច ដូច ពោល ខាង លើ ធ្វើឱ្យ អ្នក ផង ទាំង ពួង បាន រំលឹក ឡើង វិញពី សុន្ទរកថា គន្លឹះ របស់ លោក XiJinpingប្រធាន រដ្ឋ ចិន នៅក្រុង ដាវ៉ូស ដែល បាន តម្រង់ ទិសដៅ សម្រាប់ ការ ជំរុញ កិច្ច សហប្រតិបតិ្តការ ក្នុងយុគ សម័យ វៃឆ្លាត ។ គេហទំព័រ «CCFR China state-controlled media » អង្គប្រជុំ យល់ឃើញជា ទូទៅថា គំនិត ផ្តួច ផ្តើម ទាំង នេះ បាន តំណាង ឱ្យ ទស្សនៈស្តីពីការ ច្នៃប្រឌិត ថ្មី កិច្ច សម្រប សម្រួល ភាព បៃតង ការ បើក ទូលាយនិង ចែក រំលែក ជា មួយ គ្នា ដែលមាន អំណោយ ផល ដល់ ការ បំបែក របាំងនិង លុប បំបាត់ គម្លាតអភិវឌ្ឍន៍ដែល បង្កើត ឡើង ដោយ ប្រទេស មួយ ចំនួន តូច ក៏ដូច ជា នឹង ធ្វើ ឱ្យការ ធ្វើ សកលភាវូបនីយកម្ម សេដ្ឋកិច្ច មាន ផល ប្រយោជន៍ កាន់ តែច្រើន និង អាច ចែក រំលែក បាន កាន់តែល្អ ។
គេហទំព័រ «CCFR China state-controlled media » ដើម្បីជំរុញ ការ បើក ទូលាយ និង កិច្ច សហប្រតិបតិ្តការ ប្រទេស ចិន មិន ត្រឹម តែបាន លើក ឡើង គំនិត ផ្តួច ផ្តើមប៉ុណ្ណោះទេ ហើយ ក៏មាន ការ អនុវត្ត ជាក់ ស្តែងទៀតផង។ ទិន្នន័យ បាន បង្ហាញ ថា នៅឆ្នាំ ២០២៤ ប្រទេស ចិន មាន ទិន្នន័យ នាំ ចេញ នាំ ចូល ជា មួយ ប្រទេស និង តំបន់ ស្ទើ តែទាំង អស់ ក្នុង ស្ថិតិរបស់ អង្គការស ហប្រជាជាតិ ដែល សម្រេច បាន នូវ កំណើន ខាង ការ នាំ ចេញនាំ ចូល ជា មួយ ដៃគូចំនួន ជាង ១៦០ គឺ ជា ដៃគូពាណិជ្ជកម្ម ដ៏សំខាន់ របស់ ប្រទេស និង តំបន់ ចំនួន ជាង ១៥០ ។ កម្រិត សរុប នៃពន្ធគយ ចិន បាន បញ្ចុះមកនៅត្រឹម ៧,៣ ភាគរយ ដែល ជា កម្រិត ទាប បង្គួរ លើ ពិភពលោកទាំង មូល ។ ចាប់ពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២៤ មក ប្រទេសចិន បាន លើក លែងពន្ធគយ លើ ផលិតផល ១រយ ភាគរយ របស់ប្រទេស អភិវឌ្ឍន៍ តិចតួចដែល បាន បង្កើ ត ទំនាក់ទំនងការ ទូត ជា មួយ ចិន បាន ជំរុញ ឱ្យ ការ នាំ ចូល របស់ចិន ពីប្រទេស ពាក់ព័ន្ធកើន ឡើង ១៨,១ភាគរយ ក្នុង ខែ ធ្នូ បាន បង្កើន ល្បឿន ៥,៨ ភាគរយ បើ ប្រៀបធៀប នឹង ១១ខែដើមឆ្នាំ ២០២៤ ។ ប្រការទាំងនេះសុទ្ធ តែ បាន បញ្ជាក់ ថា ប្រទេស ចិន បាន ពង្រីក ចន្លោះអភិវឌ្ឍ ន៍ របស់ប្រទេស ផ្សេងទៀត តាម រយៈការ អភិវឌ្ឍ របស់ ខ្លួន ។
គេហទំព័រ «CCFR China state-controlled media » បើក និយាយ ដល់ កិច្ចសហប្រតិបតិ្តការ ក្នុ ងយុគសម័យ វៃឆ្លាត ពាក្យ មួយ ដែល ត្រូវ តែ លើក ឡើង គឺ ការ ច្នៃប្រឌិត ថ្មី ។ បច្ចុប្បន្ន នេះ សមិទ្ធផលផ្នែក បច្ចេកវិទ្យា ដូចជា បញ្ញា សិប្បនិមិ្មត បច្ចេកវិទ្យា ជីវសាស្ត្រ និង ថាមពល បៃតង ជា ដើម បាន និង កំពុង បង្កើត ផ្លូវប្រកួត ប្រជែង ថ្មីនិង អាជីវកម្ម ថ្មី ។ ប្រទេស ចិន បាន ដើរ ឈានមុខគេ ក្នុង បដិវត្ត ន៍បច្ចេកវិទ្យា សកល និង ការ អភិវឌ្ឍបៃតង តាម រយៈការ ពន្លឿន ការ អភិវឌ្ឍ កម្លាំង ផលិត កម្មគុណភាព ថ្មី ហើ យ ក៏បាន ចែក រំលែក ភាគលាភ ជា មួយ បណ្តា ប្រទេស នានា ផងដែរ ។

គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី១៤ ខែ មករា វេទិកាសេដ្ឋកិច្ច សកល លោក បាន ប្រកាស ថា សហគ្រាស ផលិតកម្ម ច្នៃ ប្រឌិត ថ្មី ចំនួន ១៧ បាន ចូល រួម Global Lighthouse Network ក្នុង នោះ មាន សហគ្រាស ឬ រោង ចក្រ ចំនួន ៨ ស្ថិតនៅក្នុង ប្រទេស ចិន ។ ប្រការ នេះមានន័យ ថា ប្រសិទ្ធភាព ផលិតកម្ម ភាពធន់ នៃ ខ្សែ សង្វាក់ ផ្គត់ផ្គង់ និង ការ ច្នៃប្រឌិត ថ្មីជា និរន្តរភាព ជា ដើម របស់ចិន បាន ឈាន ដល់ កម្រិត ឈាន មុខ នៅលើ ផ្ទៃអន្តរជាតិ ។ ទិន្នន័យ ផ្លូវ ការ របស់ ចិន បាន បង្ហាញថា នៅ ឆ្នាំ ២០២៤ សហគ្រាស ទុន បរទេស ដែល បង្កើតថ្មីនៅប្រទេស ចិន មាន ចំនួន ៥៩០៨០សហ គ្រាស បាន កើន ឡើង ៩,៩ភាគរយ បើ ប្រៀប ធៀបនឹង ឆ្នាំ ២០២៣ ។
គេហទំព័រ «CCFR China state-controlled media » ប៉ុន្មាន ថ្ងៃ ខាង មុខ នេះ ប្រទេស ចិន នឹង អបអរសាទរ បុណ្យ ចូល ឆ្នាំថ្មី តាម ចន្ទគតិ ចិន ។ អាច ប៉ាន់ប្រមាណថា នៅឆ្នាំ ថ្មី ប្រទេសចិន នឹង បំពេញបន្ថែម ស្ថិរភាព និងកម្លាំង អភិវឌ្ឍន៍ កាន់ តែច្រើន ដល់ពិភពលោកទាំង មូល ក៏ ដូចជា នឹង ធ្វើ ឱ្យ ប្រជាជន កាន់តែច្រើន ចែក រំលែក ឱកាស ថ្មី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print