ឃាតកលាក់មុខ! បន្តសម្លាប់មនុស្ស ៣នាក់ និងរបួសធ្ងន់ស្រាល ២០នាក់នៅតាមដងផ្លូវ ទូទាំងប្រទេសម្សិលមិញនេះ

ចែករំលែក៖

ភ្នំពេញ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានកើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥) បានកើតឡើងចំនួន ១០លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ២នាក់), រងរបួសសរុប ២០នាក់ (ស្រី ៨នាក់), រងរបួសធ្ងន់ ១៣នាក់ (ស្រី ៥នាក់) រងរបួសស្រាល ៧នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ១នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ៣នាក់), មិនគោរពសិទ្ឋិ ២លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)  និងស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ៣នាក់)  ៕ដោយ៖ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print