ព័ត៌មានបឋម៖ សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង(យីហោ ម្លប់ស្នេហ៍KTV) លួចបង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ÷ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានចុះឆ្មក់បង្ក្រាប នូវទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ ម្លប់ ស្នេហ៍ KTV ដែលលួចបង្កប់សេវាផ្លូវភេទ បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី៣៨នាក់(ប្រុស៤នាក់)ដកហូរម៉ូតូ៤គ្រឿងនិងសម្ភារៈមួយចំនួន។

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី២៥ ខែមករាឆ្នាំ២០២៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាឌី ប៉ក់ (ហៅផ្លូវអាកាសខ្ញុំ) ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

...

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៣៨ នាក់ និងម៉ូតូ ៤ គ្រឿង រួមនឹងសម្ភារៈមួយចំនួនត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរនិងបន្តតាមនិតិវិធីចំណែកទីតាំងខាងលើត្រូវបានសមត្ថកិច្ចបិទជាបណ្តោះអាសន្ន៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print