លោក Li Qiang នាយករដ្ឋមន្ត្រីចិន ជួបសំណេះសំណាល ជាមួយ អ្នកជំនាញ បរទេសដើម្បី អប អរ សាទរបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ស្រប ពេល ដែល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន តាមចន្ទគតិចិន ជិតចូលមកដល់ នៅ រ សៀ ល ថ្ងៃ ទី ២៦ ខែ មករា លោក Li Qiang នាយករដ្ឋមន្ត្រីចិន បាន ជួបសំណេះសំណាល ជា មួយ អ្នកជំនាញ បរទេស ដែលទទួល ពានរង្វាន់មិត្តភាព នៃរដ្ឋាភិបាល ចិនឆ្នាំ២០២៤និង បំពេញ ការងារនៅ ប្រទេសចិន នៅវិមាន សភាប្រជាជន ។

គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បានលើកឡើងថា ក្នុងមួយឆ្នាំ កន្លងទៅនេះ ការអភិវឌ្ឍ របស់ចិនទទួល បាន សមិទ្ធផលថ្មី អ្នកជំនាញ បរទេសបាន រួមចំណែក យ៉ាងសកម្ម ចំពោះការនេះ ។ បទ ពិ សោ ធ ន៍ ធ្វើការនិង រស់នៅនៅ ប្រទេសចិន របស់ អ្នកជំនាញទាំងឡាយ ក៏ជាការ ឆ្លុះ បញ្ចាំង ដ៏ រស់ រវើកនៃការ ប្រាស្រ័យ ទាក់ ទង ដ៏ ល្អប្រសើរនិង ការ រួមបញ្ចូល គ្នា យ៉ាងស៊ីជម្រៅ រវាង ចិននិង ពិភពលោក ផងដែរ ។ យើង អាចទទួលបាន ការផុសគំនិត ដ៏សំខាន់ ជាច្រើន ដូចជា ទីមួយ ពិភពលោកត្រូវ ធ្វើ ការផ្លាស់ប្តូរ ។ ទីពីរ ការច្នៃប្រឌិតថ្មី ត្រូវការ កិច្ច សហប្រតិបត្តិ ការ ។
គេហទំព័រ «CCFR China state-controlled media » លោក Li Qiang បាន គូសបញ្ជាក់ថា ចិនបាន អភិវឌ្ឍខ្លួនឯង ក្នុងទំនាក់ទំនង ដ៏ជិតស្និទ្ធ ការ បើកទូលាយនិង ប្រាស្រ័យ ទាក់ទងគ្នា ជាមួយពិភពលោក ហើយ ក៏បាន ដើរតួនាទីដ៏ សំខាន់ ក្នុង ការ ជំរុញការអភិវឌ្ឍ ពិភពលោកដែរ ។ ជា និច្ចកាល ទ្វារសម្រាប់ការ បើក ទូលាយ របស់ ចិន តែងតែ នឹង បើក ចំពោះធនធាន មនុស្សនៃប្រទេសនានា ។ រដ្ឋាភិបាលចិន នឹង ធ្វើឱ្យ គោល នយោបាយពាក់ ព័ន្ធមាន ភាពប្រសើរឡើង ថែម មួយកម្រិត លើកកម្ពស់ កម្រិត ធានា សេវា កម្ម បង្កើត វេទិកា ផ្លាស់ប្តូរនិង សហប្រតិបត្តិការ អន្តរជាតិ កាន់តែច្រើន ដើម្បី បង្កើត លក្ខខណ្ឌ ដ៏ល្អប្រសើរ សម្រាប់ ធនធានមនុស្ស បរទេស បំពេញការងារ ធ្វើអាជីវកម្ម និង បង្ហាញ ពី ទេព កោសល្យនៅ ប្រទេសចិន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print