ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ របស់សេនាធិការដ្ឋាន

ចែករំលែក៖

ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំសេនាធិការដ្ឋាន តំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៥ របស់នាយកដ្ឋាន-អង្គភាពចំណុះសេនាធិការដ្ឋាន នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធានសេនាធិការដ្ឋាន, ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពចំណុះសេនាធិការដ្ឋាន រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបដែលអានដោយលោកឧត្តមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប-ផែនការ និងសេចក្តីរាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ ដែលអានដោយ លោកឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន ប្រធានសេនាធិការដ្ឋាន និងបញ្ហាប្រឈមរបស់ នាយកដ្ឋាន-ប្រធានអង្គភាពទាំង១១ រួចមក លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីចំណុះសេនាធិការដ្ឋាន និងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងការកោតសរសើរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនកងកម្លាំងដែលខិតខំបំពេញការងារបានល្អកន្លងមកក៏ដូចជាឆ្នាំកន្លងទៅ។

ទន្ទឹមនឹងការកោតសរសើរ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានដោះស្រាយបញ្ហាប្រឈមរបស់ នាយកដ្ឋាន-អង្គភាព ចំណុះសេនាធិការដ្ឋាន និងមានប្រសាសន៍ដឹកនាំបន្ថែមដល់ថ្នាក់ដឹកនាំ នាយកដ្ឋាន-អង្គភាព ខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យបានសម្រេចជោគជ័យបន្ថែម សម្រាប់ខែបន្ទាប់ទៀត។

...

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង ក៏បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចលះបង់ទាំងកម្លាំងកាយ ចិត្ត ទាំងពេលវេលារបស់មន្រ្តីជំនាញគ្រប់នាយកដ្ឋាន-អង្គភាពចំណុះសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានណែនាំឲ្យខិតខំបន្ថែមទៀតផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print