Man City ទិញបានអ្នកចាំទី Bravo ពី Barcelona

ចែករំលែក៖

តាមប្រភពពីគេហទំព័ររបស់អេស្ប៉ាញបានឲ្យដឹងថា ក្លិបល្បីមកពីអង់គ្លេស Manchester City បានព្រមព្រៀងគ្នាជាមួយក្លិប Barcelona ទិញអ្នកចាំទី Claudio Bravo ក្នុងតម្លៃ២១,៧លានផោន (ជិត២៨លាន ដុល្លារ) ។

អ្នកចាត់ការក្រុម Man City លោក Pep Guardiola ចង់បានអ្នកចាំទីវ័យ៣៣ឆ្នាំ Bravo សម្រាប់ជម្រើសដៃទី១នៅកីឡដ្ឋាន Etihad ខណៈដែល Joe Hart ពុំស្ថិតក្នុង គម្រោងរបស់លោកនោះទេ ហើយរូបគេ អាចនឹងចាកចេញពីក្រុម ។ អ្នកចាំទីដៃទី១ជម្រើសជាតិអង់គ្លេស ( Joe Hart) បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះកាលពីប្រកួត Premier League បើកឆាកសប្ដាហ៍ដំបូង។

ក្លិប Barcelona បានសម្រេចឲ្យ Bravo ចាកចេញ ហើយនឹងឲ្យអ្នកចាំទីវ័យ២៤ឆ្នាំ Marc Andre ter Stegen ជាជម្រើសដៃទី១ មកជំនួសវិញសម្រាប់រដូវកាលថ្មីក្រោមការដឹកនាំរបស់លោក Luis Enrique។ Claudio Bravo រំពឹងថា នឹងធ្វើដំណើរទៅទីក្រុង Manchester កាលពីថ្ងៃសប្តាហ៍មុនដើម្បី បញ្ចប់ការផ្ទេរឲ្យបានរួចរាល់មុនចុងសប្ដាហ៍នេះ៕

BARCELONA, SPAIN - DECEMBER 30:  Claudio Bravo of Barcelona celebrates during the La Liga match between FC Barcelona and Real Betis Balompie at Camp Nou on December 30, 2015 in Barcelona, Spain.  (Photo by Manuel Queimadelos Alonso/Getty Images)

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print